សៀមរាបៈ លោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរ៉ា ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនប្រឆាំងបទល្មើស បានប្រាប់ Post News ថា ដោយអនុវត្តតាមផែនការ ស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី២ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី លោក ឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ និងលោកបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប និងលោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប ដឹកនាំសម្របសម្រួលដោយព្រះរាជអាជ្ញារង ហួត វិចិត្រ ចុះដឹកនាំបង្ក្រាបផ្ទាល់ដោយ លោក ឧត្តមសេនីយ៍ត្រី អ៊ុំ អមរ៉ា ស្នងការរង ខេត្តសៀមរាប និងលោក អ៊ិន សុង ប្រធានការិយាល័យ(ក១) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមសហការ ពីគយរដ្ឋាករ និងនគរបាល ច្រកទ្វារអន្តរជាតិខេត្តសៀមរាប ឈានដល់ការបង្ក្រាបបាន ករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ដោយលាក់នៅក្នុងខ្លួន ពីប្រទេសប្រេស៊ីល មកកម្ពុជា ឆ្លងកាត់ Dubai និង Bangkok តាមជើងយន្តហោះលេខ PG 913 ចុះ នៅអាកាសយានដ្ឋានអន្តជាតិសៀមរាប សមត្ថកិច្ចជំនាញយើងបានចាប់ខ្លួនជនសង្ស័យនៅចំណុចអ្នកដំណើរមកដល់ នៃអាកាសយានដ្ឋានអន្តជាតិសៀមរាប នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧។
ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ FLORES GONZALEZ YOSBEILYS KATERINE កើតថ្ងៃទី 22/09/1990 កាន់លិខិតឆ្លងដែនលេខ 116131197 ជនជាតិ VANEZUELA និងចាប់យកវត្ថុតាង សារធាតុញៀនប្រភេទកូកាអ៊ីន(Cocaine) ចំនូន ១០៤ដុំ ទម្ងន់ប្រហែល១គីឡូក្រាម៕
មតិយោបល់