ភ្នំពេញៈ នៅវេលាម៉ោង ៥និង៤០នាទីព្រឹក ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រ៉ឺម៉កម៉ូតូបើកកៀរម៉ូតូស្មាស់ ដួលបោកខឿន ហើយរ៉ឺម៉កបង្កបើករត់គេចបាត់ ហេតុការណ៍នេះ ស្ថិតតាមផ្លូវសហព័ន្ធរុស្សី ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ជនរងគ្រោះ ឡេង អាឡៃ អាយុ ២៣ឆ្នាំ មុខរបរចុងភៅ ហាង ស៊ុប ខ្មែរ ថៃ ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់កាកាបទី១ មានទីលំនៅភូមិសំរោង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល។
ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូល្បឿនលឿន ពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ត្រូវបានម៉ូតូរ៉ឺម៉កមួយគ្រឿង បើកល្បឿនលឿនស្របទិស វ៉ាជែងម៉ូតូជនរងគ្រោះជ្រុលកៀរ បណ្តាលឲ្យជនរងគ្រោះ ដួលបោកចិញ្ចើមផ្លូវអូសជាច្រើនម៉ែត្រ ស្លាប់ភ្លាមៗនៅកន្លែងតែម្តង ហើយរ៉ឺម៉កម៉ូតូបើកគេចទៅបាត់ដោយសុវត្តិភាព ។
ក្រោយពីមានការភ្ញាក់ផ្អើល ជុំវិញប្រទះឃើញសាកសព ស្លាប់ដោយមានស្នាមរបួសរយះក្បាល ត្រូវបានសមត្ថកិច្ច ចុះទៅដល់កន្លែងកើតហេតុ ខណៈដែលកំណាត់ផ្លូវចំណុចខាងលើ កកស្ទះចរាចរណ៍ ។
តាមការពិនិត្យជាក់ស្តែង ស្លាកស្នាម ម៉ូតូ កៀរខឿនចិញ្ចើមផ្លូវជាច្រើនម៉ែត្រ សមត្ថកិច្ចអាចសន្និដ្ឋានបានថា ជនរងគ្រោះ ពេលដែលដួល កៀរខឿន ទើបរយះ បោកក្បាលស្លាប់ភ្លាមៗនៅកន្លែង ។
ក្រោយកើតហេតុសមត្ថកិច្ច ពិនិត្យរួច ទើបប្រគល់សពឲ្យទៅគ្រួសារយកទៅធ្វើបុណ្យតាមប្រពណីនៅស្រុកកំណើត ៕
មតិយោបល់