ព័ត៌មានជាតិ

គ្រូបង្រៀនម្នាក់ ត្រូវអ្នកដើររើសអេតចាយ គាស់ផ្ទះលួចយកលុយអស់ជាង ៣ពាន់ដុល្លារ

កណ្តាល: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចយកទ្រព្យសម្បត្តិជនរងគ្រោះអស់ ៣,៣០០ដុល្លារ កាលពីថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង០៩ និង៣០នាទី ស្ថិតនៅចំណុចផ្ទះភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ផាន់ នី ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរ គ្រូបង្រៀន។ ចំណែកជនសង្ស័យឈ្មោះ ភឹម គីណាន់ ភេទ ប្រុស អាយុ២៣ឆ្នាំ មុខរបរ ដើររើសអេតចាយ រស់នៅផ្ទះជួលភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

វត្ថុតាងចាប់យក៖
-ម៉ូតូ០១គ្រឿង ម៉ាកសេ125 ពណ៌ខ្មៅ ស្លាកលេខ តាកែវ 1V-8913។

សម្ភារបាត់បង់៖ លុយដុល្លារ ៣,៣០០$ និងលុយខ្មែរ ២០ ម៉ឺនរៀល ។

សភាពនៃរឿងហេតុ មុនពេលកើតហេតុ ជនរងគ្រោះ និងក្រុមគ្រួសារ បានចាក់សោផ្ទះចោល ហើយនាំគ្នាចេញទៅប្រកបររកស៊ីរៀងៗខ្លួនអស់ទៅ ។ លុះមកដល់វេលាកើតហេតុ ពេលនាំគ្នាត្រឡប់មកផ្ទះវិញ ក៏ឃើញមានស្នាមគាស់ចម្រឹងបង្អួច និងទូរឈើ ព្រមទាំងបាត់បង់សម្ភារ:ដូចខាងលើ រួចក៏បានមកប្តឹងសមត្ថកិច្ច។ រហូតមកដល់ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២០ សមត្ថកិច្ច បានធ្វើការស្រាវជ្រាវកំណត់ បានមុខសញ្ញា ចាប់ខ្លួនជនសង្ស័យបាន។
តាមចម្លើយសាភាព របស់ជនសង្ស័យ បានឲ្យដឹងថា៖ ខ្លួនពិតជាបានធ្វើសកម្មភាពគាស់ផ្ទះ ជនរងគ្រោះយកបានទ្រព្យសម្បត្តិ លុយកាក់ប្រាកដ
មែន៕

មតិយោបល់