ព័ត៌មានជាតិ

សង្ស័យអាងជំនាញ សមត្ថកិច្ចចាប់មិនដែលបាន! យុវជន ២នាក់ ជួញគ្រឿងញៀន ប៉ះចំថ្ងៃស៊យ មានអី…

ត្បូងឃ្មុំ: កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្នាននគរបាលក្រុងសួង ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីរក្សាទុក ជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៤ និង០០នាទី ខណ:ពេលចុះល្បាតត្រួតពិនិត្យ ត្រង់ចំណុចភូមិសួងកើត សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

ជនសង្ស័យទី១.ឈ្មោះ ថុល ទិត្យថានុន ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិសួងកើត សង្កាត់ សួង ក្រុងសួង ខេត្តត្បូងឃ្មុំ និង០២.ឈ្មោះផា សុខជា ហៅតាន់ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិគគីរ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

វត្ថុតាងដកហូតបាន រួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាថ្នាំញៀនចំនួន០៤ កញ្ចប់ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋានគរបាលក្រុងសួង ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់