ព័ត៌មានជាតិ

Windows 8.1 បង្កើនសមត្ថភាព​ផ្នែក​សុវត្ថិភាព

Windows 8.1 បង្កើនសមត្ថភាពផ្នែកសុវត្ថិភាព
Windows 8.1 បង្កើនសមត្ថភាពផ្នែកសុវត្ថិភាព

តាមរយៈសំដីលោក Chris Hallum អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកផលិតផលបានបញ្ជាក់ថា យើងបាន ប្រមូលផ្តុំអី្វៗទាំងអស់ដែលមានតិចតួច ហើយបានធ្វើឲ្យវាលេចនូវរូបរាងថ្មីដ៏អស្ចារ្យ ដូចជា Start Screen និងធ្វើឲ្យវាមានភាពងាយស្រួលរួមទាំងបញ្ជាក់ថា Windows 8 បានផ្តោត​សំខាន់ទៅលើសុវត្ថិភាព ដែលវាជាសមិទ្ធិផលចុងក្រោយក្នុងកំឡុងពេល 10 ឆ្នាំ នៃការងារប្រព័ន្ធដំណើរការ។
លោក Chris Hallum បានបន្ថែមថា ” Windows 7 ទំនងជាងាយទទួលរងគ្រោះជាង Windows 8 រហូតដល់ 6 ដង នៅក្នុងខណៈ Windows XP ងាយរងគ្រោះជាងរហូតដល់ 21 ដង”។
គួរបញ្ជាក់ផងដែរថា ទោះបីជាងយ៉ាងណាក៏ដោយក្រុមហ៊ុន Microsoft នៅតែសកម្មភាពការពារ ជាមួយនឹង Windows 8.1 ហើយលោក Chris Hallum បានប្រាប់ថា ក្រុមហ៊ុន Microsoft បាននឹងកំពុងបន្តផ្តល់នូវការការពារទៅលើ Malware កាន់តែប្រសើរជាងមុន រួមទាំងវិធីសាស្រ្តាថ្មីនៅក្នុងការត្រួតពិនិត្យទៅលើសុវត្ថិភាពគេហទំព័រ និងគម្រោងបញ្ជាល់ Encryption និង Biometric Security គ្រប់កុំព្យទ័រ៕

មតិយោបល់