ព័ត៌មានជាតិ

ពិតជាក្លាហានមែន! នារីជនជាតិហ្វីលីពីនម្នាក់ ជិះម៉ូតូដេញតាមចោរឆក់ តែអាសូរណាស់ អស់ទាំងជីវិត និងទ្រព្យ

ភ្នំពេញៈ អាសូរណាស់នារីជនជាតិហ្វីលីពីនម្នាក់ ខណៈជិះម៉ូតូលឿនពេក ជ្រុលទៅបុកនិងរបងឥដ្ឋ បណ្តាលឲ្យស្លាប់ភ្លាមៗមួយរំពេច។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង៣៥នាទី ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅផ្លូវ៩២ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញនារីរងគ្រោះខាងលើ ជិះម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ក្រហម ពាក់ផ្លាកលេខ កណ្តាល 1O-8811 នៅម្តុំបុរីជីបម៉ុង បានដេញតាមម៉ូតូហុងដាសេ១២៥ ស៊េរីឆ្នាំ២០២០ មិនចាំផ្លាកលេខ ដែលមានជនសង្ស័យ២នាក់ មិនស្គាល់អត្តសញ្ញាណ សង្ស័យធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិរបស់នារីរងគ្រោះ ទើបនារីរងគ្រោះជិះដេញតាម ហើយស្រែកឆោឡោ។

ដោយសារមិនប្រយ័ត្ន បូករួមនារីរងគ្រោះ បើកម៉ូតូលឿនផង បណ្តាលឲ្យជ្រុលទៅបុករបងឥដ្ឋបោកក្បាល ស្លាប់ភ្លាមៗតែម្តង។

ក្រោយកើតហេតុ សពត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិដឹក យកទៅធ្វើបុណ្យ៕

 

មតិយោបល់