ព័ត៌មានជាតិ

និស្សិត​មួយ​ពាន់​គូរ​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប៊ឺត​ជញ្ជក់មាត់ដ៏​ធំ​នៅ​រដ្ឋ​កាលីហ្វ័​រញ៉ា​

​យោងតាម​គេហទំព័រ​បរទេស​នានា​ដែល​ចុះផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​បានឲ្យដឹងថា បើទោះជា​មាន​ការព្រមាន​ពី​មន្ត្រី​សុខាភិបាល​ក៏ដោយ នៅតែ​មាន​និស្សិត​រាប់ពាន់​អ្នក​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប៊ឺត​ជញ្ជក់មាត់ដ៏​ធំ​មួយ​នៅក្នុង​រដ្ឋ​កាលីហ្វ័​រញ៉ា​ដដែល​។ ប្រភព​ព័ត​មាន​ឲ្យដឹងថា និស្សិត​មក​ពី​សាល​ក​វិទ្យា Stanford បាន​បែងចែក​គ្នា​ជា​ពីរ​ក្រុម​គឺ មនុស្ស​ភេ​ទី​បី និង​ភេទ​ធម្មតា ដែល​ចាប់ផ្តើម​នៅ​ម៉ោង​មួយ​ព្រឹក ហើយ​ពួកគេ​អាច​ថើប​ជញ្ជក់មាត់​ដៃគូរ​ដែល​ទៅ​ជាមួយគ្នា ឬ​ក៏​មនុស្ស​ផ្សេង​ទៀត​បន្ទាប់​ការសុំ​អនុញ្ញាត​ពី​គ្នា​ទៅវិញទៅមក​។ អ្នក​គ្រប់គ្រង​បាន​និយាយថា អ្នកចូលរួម​ទាំងអស់​បាន​ផ្តល់​នូវ​ការ​ថើប ឬ​ប៊ឺត​មាត់​ឥតគិតថ្លៃ​សម្រាប់​ព្រឹត្តិការណ៍ និង​ព័ត​មាន​ដែល​ទាក់ទង​ទៅនឹង​សុខភាព​អំពី​ការ​ប៊ឺត​ជញ្ជក់មាត់​គ្នានេះ​។ លោក Lisa Lapin ដែលជា​អ្នកនាំពាក្យ​របស់​សាកលវិទ្យាល័យ Stanford មានប្រសាសន៍ថា បាន​ផ្តល់​ប្រាក់ឧ​ប​ត្ត​ម​សម្រាប់​ការអប់រំ​ដែល​ទាក់ទង​ទៅនឹង​ការសេព​គ្រឿង​ស្រវឹង នឹង​ការ​រួមភេទ​ដែល​មាន​សុវត្ថិភាព​។ លោក Lapin បាន​បន្ត​ទៀត​ថា​ប្រពៃណី​នេះ​បាន​ប្រារព្ធ​ឡើង​ជា​ធម្មតា​នៅ​ថ្ងៃ​ពេញវង់​ដំបូង​នៅក្នុង​ឆ្នាំនេះ ហើយ​ប្រពៃណី​នេះ​បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ ១៩០០ ប៉ុន្តែ​ត្រូវ​លុបបំបាត់​ម្តងមកហើយ មុន​ង​នឹង​មាន​ការ​ប្រារព្ធ​ឡើង​វិញ​នៅក្នុង​ឆ្នាំ ១៩៨០ ៕​
Kiss mouth

មតិយោបល់