សៀមរាបៈ កម្លាំងប៉ុស្ដិ៍នគរបាលគោកចក និងផ្នែកនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ដោយទទួលបានការអនុញ្ញាតិពី លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្ដារ៉េត ស្នងការរង ជាប្រធានផែនទទួលការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។ សម្រេចធ្វើការឃាត់ខ្លួនជនល្មើសឈ្មោះ ង្វៀង ធីខា ហៅ សុខ ខា ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិគីឡូម៉ែត្រលេខ៧ សង្កាត់ ស្វាយប៉ោ ខណ្ឌ ឫស្សីកែវ រាជធានី ភ្នំពេញ មុខរបរលក់ត្រី ពាក់ព័ន្ធនឹងករណីអំពើលួច ( បន្លំលួចខ្សែក ) ។
ហេតុការណ៏: នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង០៧និង៥០នាទី ស្ថិតនៅផ្សារដើមក្រឡាញ់ ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង.ខេត្តសៀមរាប មានករណីអំពើលួច (លួចខ្សែក) បង្កឡើងដោយជនល្មើសខាងលើ បានធ្វើសកម្មភាពចូលទិញខ្សែក នៅតូបរបស់ជនរងគ្រោះឈ្មោះ លីម ហ៊ុយឃី ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិវាល សង្កាត់គោកចក ក្រុង.ខេត្តសៀមរាប ដោយជនសង្ស័យបានឲ្យជនរងគ្រោះ យកខ្សែកមាសប្រភេទច្រវ៉ាក់ឆាប ទម្ងន់១ដំឡឹងពីក្នុងទូរ មកអោយខ្លួន(ជនសង្ស័យ) ហើយពេលជនល្មើសបានខ្សែកដែលជនរងគ្រោះឲ្យហើយ ខណៈពេលជនរងគ្រោះមិនចាប់អារម្មណ៍ ជនល្មើសក៏ដោះខ្សែកខ្លួន(ខ្សែកក្លែងក្លាយ)ប្រភេទច្រវ៉ាក់ឆាបដូចគ្នា អោយទៅជនរងគ្រោះ រីឯខ្សែកពិត ជនសង្ស័យបានយកពាក់នៅនឹងក ដោយគ្របអាវជិត។ បន្ទាប់មក ជនសង្ស័យនឹងជនរងគ្រោះ ក៏បាននិយាយថ្លៃគ្នា តែមិនត្រូវ ហើយជនសង្ស័យក៏បានដើរគេចខ្លួន។
ដោយជនរងគ្រោះពិនិត្យមើលខ្សែក ដែលជនសង្ស័យឲ្យ មានលក្ខណៈប្លែក នឹងស្រាល ក៏ស្រែកឆោឡោឡើង ពេលនោះប្រជាពលរដ្ឋដែលនៅក្បែរឃាត់ជនសង្ស័យបាន នឹងរាយការណ៍ជូនសមត្ថកិច្ចចុះទៅនាំខ្លួនជនសង្ស័យយកមកសួរនាំក្រោយពីសួរនាំជនសង្ស័យខាងលើ ក៏បានសារភាពថាខ្លួនពិតជាបន្លំលួចខ្សែក ជនរងគ្រោះពិតប្រាកដមែន ។
មន្ត្រីនគរបាលយុត្តិធម៌បានឆែកឆេរនិងបានដកហូតវត្ថុតាងពីជនល្មើសរួមមានៈ
១.ខ្សែកច្រវ៉ាក់ឆាបធ្វើអំពីលោហធាតុពណ៌លឿង (មាស) ប្រវែង ៧៧ស.ម ទម្ងន់១តម្លឹង (របស់ជនរងគ្រោះ)
២.ខ្សែកច្រវ៉ាក់ឆាបធ្វើអំពីលោហធាតុពណ៌លឿង(កាឡៃ) ០១ខ្សែប្រវែង ៤៤ស.ម ជារបស់ជនល្មើស។
៣.ខ្សែដៃច្រវ៉ាក់ឆាបលោហធាតុពណ៌លឿង(កាឡៃ) ប្រវែង ១៦.៥ស.ម ជារបស់ជនល្មើស
៤.ក្រវិល១គូរ លោហធាតុពណ៌លឿងមានត្បូងពណ៌សរ០២គ្រាប់ ជារបស់ជនល្មើស
ក្រោយកើតហេតុជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបដើម្បីធ្វើការផ្ដន្ទាទោសតាមច្បាប់ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ស្អែកនេះ៕
មតិយោបល់