ព័ត៌មានជាតិ

Samsung Galaxy S4 ផ្ទុះ​ឆេះ​ករណី​ពេល​កំពុង​សាក​ថ្ម​ក្រោម​ខ្នើយ​

​សាក​ថ្ម​ស្មា​ត​ហ្វូន​រួចដាក់​ក្បែរ​នៅ​កន្លែងដេក វា​មិនមែន​ជា​រឿង​ល្អ​នោះទេ ជាក់ស្ដែង​ដូចជា​ក្មេងស្រី​ម្ចាស់​ស្មា​ត​ហ្វូន Samsung Galaxy S4 មួយ​នេះ​ជា​ឧទាហរណ៍​។​
​នៅ​សប្ដាហ៍​មុន Samsung Galaxy S4 របស់​ក្មេងស្រី​វ័យ ១៣​ឆ្នាំ​ម្នាក់ រស់​នៅក្នុង​រដ្ឋ​តិច​សាស​បាន​ផ្ទុះ​ឡើង​កណ្ដាលរាត្រី ប៉ុន្តែ​មិន​បណ្ដាលឲ្យនាង​រងរបួ​ស​នោះ​ទេ​។

​បើ​យោង​តាម​សំដី​របស់​ក្មេងស្រី​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ នាង​មាន​អារម្មណ៍​ថា​ធំក្លិន​អ្វី​ម្យ៉ាង រួច​ក៏​ដើរ​រក​មើល ពេលនោះ​ស្រាប់តែ​ឃើញ​មាន​ផ្សែងហុយ​ចេញ​ពី​ក្រោម​ខ្នើយ​របស់​នាង ទើប​នាង​ដឹងថា គឺ Samsung Galaxy S4 បាន​ឆេះ​។​
​ឪពុក​របស់​ក្មេងស្រី​បានឲ្យដឹងថា លោក​បាន​ទិញ Samsung Galaxy S4 ឲ្យ​កូនស្រី​ប្រើ ប៉ុន្តែ​មិន​នឹកស្មានថា វា​អាច​បង្ក​ជា​គ្រោះថ្នាក់​ដល់​ជីវិត​សោះ នេះ​សំណាង​ហើយ​ដែល​វា​មិន​ផ្ទុះ​ឆេះ​ខ្លាំង​។​

​បញ្ហា​ដែល​កើតមានឡើង​នេះ ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា មក​ពី​ថ្ម Samsung Galaxy S4 វា​ក្ដៅ នៅពេល​សាក​ថ្ម ហើយ​ដាក់​នៅ​ក្រោម​ខ្នើយ​ទៀត​។​
​នេះ​ជា​មេរៀន​មួយ​សម្រាប់​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូន​ទាំងអស់គួរ​យល់​ដឹង​ផង​ដែរ ដូច្នេះ​សូម​ប្រុងប្រយ័ត្ន ត្រូវ​ទុកដាក់​ស្មា​ត​ហ្វូន​របស់អ្នក​ឲ្យនៅ​ឆ្ងាយ​ពី​កន្លែងដេក ព្រោះ​ថា​វា​អាច​កើន​មាន​ដូច​ករណី​ខាងលើ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​នោះ​ទេ ដែល​កើតមាន​ករណី​បែប​នេះ​នោះ កាលពីមុន ក្មេងស្រី​ម្នាក់​រស់នៅ​សហរដ្ឋអាមេរិក ក៏​ជិត​ដាច់​ភ្លៅ​ដោយសារតែ Samsung Galaxy របស់​នាង​ផ្ទុះឡើង​ដែរ ខណៈ​ដែល​នាង​កំពុងតែ​លេង​នៅក្នុង​សួនច្បារ​មុខផ្ទះ​៕​
Sam Sung Galaxy 4

មតិយោបល់