ព័ត៌មានជាតិ

បម្រុងគាស់ទ្វារផ្ទះលួចទ្រព្យ ត្រូវម្ចាស់ឃើញតាមកាមេរ៉ាសុវត្ថិភាព ចាប់បានប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវប្រជាពលរដ្ឋ ដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ ថែមទាំងមានការស្វាគមន៍យ៉ាងចាស់ដៃពីសំណាក់ប្រជាពលរដ្ឋជិតមួយចំហៀងភូមិទៀត។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១២ និង៤០នាទីយប់ ឈានចូលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះជាងកញ្ចក់ តាមបណ្ដោយផ្លូវ៩៩ ភូមិទួលសង្កែមួយ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ នៅ មករា អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលឆ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ កុយ ឆៃអុក មុខរបរជាងកញ្ចក់ ស្នាក់នៅផ្ទះកើតហេតុ ភូមិទួលសង្កែ១ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

យោងតាមប្រភពពីម្ចាស់ផ្ទះ បានឲ្យដឹងថា មុនកើតហេតុ គាត់ឮសំទ្បេងឆ្កែព្រុស ទើបឆែកមើល តាមកាមេរ៉ាសុវត្ថិភាព ឃើញជនសង្ស័យ កំពុងតែដើរចូលមក គាស់ទ្វារផ្ទះខាងចំហៀង ។ ពេលនោះ គាត់ក៍បានបើកទ្វាខាងមុខ ហើយស្រែកថាចោរៗ ផ្អើលប្រពលរដ្ឋ ជិះម៉ូតូដេញតាម រហូតដល់ផ្លូវលូជិតផ្ទះសំណាក់ប៉ៃតង ទើបចាប់បាន រួចប្រគល់ជូនសមត្ថកិច្ច។

ក្នុងខ្លួនជនសង្ស័យ សមត្ថកិច្ចឆែកឃើញ៖
-មានទូរស័ព្ទ (IPhone 6 ១គ្រឿង)
-លុយ១,១០០០រៀល ក្រដាស់ ២$មួយសន្លឹក
-សោហ្សៀ សម្រាប់កាច់សោ.ក១ និងកាតគ្រីមួយសន្លឹក។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ កសាងសុំណុំរឿង ដើម្បីចាត់ការបន្តតាមច្បាប់៕

មតិយោបល់