ព្រះសីហនុៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ថ្មីៗ នេះ ដោយមានការណែនាំ របស់លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្ត ព្រះសីហនុ បានចាត់ឲ្យ លោកឧត្តមសេនីយ៍ត្រីអ៊ិ សុខា ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ដឹកនាំកម្លាំងចេញល្បាតចល័ត លើផ្លូវជាតិលេខ៤ ក្នុងចន្លោះបង្គោលគីឡូម៉ែត្រ លេខ ២២០-២២១ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ ដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យមាំទាំ ប្រកបដោយប្រសិទ្ធបំផុត ដោយហេតុតែច្បាប់ចរាចរណ៍ផ្លូវគោក បានធ្វើការផ្សព្វផ្សាយអប់រំ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
លោកព្រហ្ម ពៅ នាយការិយាល័យនគរបាលចរាចរណ៍ ផ្លូវគោក បានបញ្ជាក់ថា ៖ ក្នុងការចុះរឹតបណ្តឹងការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក ក្នុងថ្ងៃនេះ បានពិន័យអ្នកបើកបរម៉ូតូចំនួន ១៥គ្រឿង ៖
១-មិនពាក់មួកសុវត្ថិភាព ១៥នាក់
២-ពិន័យរថយន្ត ១៦គ្រឿង ( រថយន្តធំ ៨គ្រឿង ) ៖
៣-មិនពាក់ខ្សែក្រវាត់ ៩គ្រឿង ( ធំ ៣គ្រឿង )
៤-អ្នកបើកបររថយន្តគ្មានបណ្ណបើកបរ ១ នាក់
៥-រថយន្តបិតកញ្ចក់ខ្មៅ ១គ្រឿង
៦-រថយន្តគ្មានឯកសារច្បាប់ដើម ៣គ្រឿង
៧-បណ្ណបើកបរខុសប្រភេទយាន ចំនួន១គ្រឿង (ធំ)
៨-រថយន្ត ផ្លាកលេខរលុប ឬបាក់ ចំនួន១គ្រឿង (ធំ)
បានផាកពិន័យប្រាក់ ចំនួនសរុប១,៣៧៥,០០០រៀល ។
បានឲ្យអ្នកបើករថយន្តធុនធ្ងន់ ដែលបំពាក់ភ្លើងហ្វាខុសលក្ខណៈបច្ចេកទេស ដោះចេញដោយខ្លួនឯង និងបានណែនាំអ្នកបើកបរ ឲ្យធ្វើការផ្សព្វផ្សាយដល់អ្នកបើកបរដូចគ្នា ក្រុមហ៊ុន ដោះចេញទាំងអស់នូវការបំពាក់ភ្លើងខុសបច្ចេកទេស ។
ក្រោយពីធ្វើការពិន័យ បានណែនាំអ្នកបើកបរបើកបរយានយន្តទាំងអស់ ត្រូវរៀបចំលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ ពាក់មួកសុវត្ថិភាព ធ្វើផ្លាកលេខសម្គាល់យានយន្ត និង ទៅប្រឡងយកបណ្ណបើកបរត្រឹមត្រូវ តាមច្បាប់កំណត់៕















មតិយោបល់