ប្រមាណជា ២ខែកន្លងទៅ មានលេចឮនូវពាក្យចចាមអារ៉ាមថា ក្រុមហ៊ុនចិន Huawei គ្រោងនឹងបង្កើត Phablet ជាកូនកាត់ស្មាតហ្វូន និង Tablet ដែលមានអេក្រង់ទំហំ ៦.១អ៊ីង ហើយព័ត៌មានមួយនោះក៏បានស្ងប់ស្ងាត់ទៅវិញ។
ដោយឡែកកាលពីថ្មីៗនេះ មានការប្រទះឃើញវីដេអូថ្មីមួយដែលអះអាងថា ជា Ascend Mate( Phablet) អេក្រង់ ៦.១អ៊ីង របស់ក្រុមហ៊ុន Huawei នៅលើគេហទំព័រក្នុងស្រុក ដែលត្រូវបានគេដឹងច្បាស់ថា ជារបស់លោក Richard Yu ប្រធានផ្នែក Devices របស់ក្រុមហ៊ុន Huawei។
នៅក្នុងវីដេអូនោះ មិនបានបង្ហាញអ្វីច្រើននោះទេ ប៉ុន្តែបើតាមពាក្យចចាមអារ៉ាមចុងក្រោយ Ascend Mate មានអេក្រង់ទំហំ ៦.១អ៊ីង កម្រិតគុណភាព 1080p មាន RAM ទំហំ 2GB និងមានអង្គប្រតិបត្តិ 1.8GHz និងមានតម្លៃប្រហែល ៤៨០ដុល្លារអាមេរិក៕
ខាងក្រោមនេះគឺជាវីដេអូនៃ Ascend Mate អេក្រង់ ៦.១អ៊ីង៖
华为 HUAWEI 余承东 6.1寸全高清大屏手机
មតិយោបល់