ព្រះសីហនុៈ កាលពីវេលាម៉ោង១និង៤៥នាទីរសៀល ថ្ងៃ៤ ខែមីនា ឆ្នាំ២០២០ មានរថយន្តដឹកដីធ្វើផ្លូវថ្នល់មួយគ្រឿង បើកថយក្រោយជ្រុលល្បឿនទៅបុកលុចស៊ីស៣៣០ បណ្តាលឲ្យខ្ទេចផ្នែកខាងមុខ ករណីនេះកើតឡើង នៅក្បែរស្ថានីយប្រេងសាំ PTT ជិតជីង ប៉ី ក្នុងហេតុការណ៍នេះគ្មានមនុស្សរងគ្រោះថ្នាក់នោះទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅអន្តរាគមន៍ ឲ្យភាគីទាំងសងខាងដោះស្រាយគ្នា តាមនីតិវិធីផ្លូវច្បាប់ ៕


មតិយោបល់