បាត់ដំបងៈ កងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តបាត់ដំបងបានបង្ក្រាបបានមុខសញ្ញាជួញដូរគ្រឿងញៀនបានចំនួន៤ករណីក្នុងនោះផងដែរកងរាជអាវុធហត្ថក្រុងបង្ក្រាបបានមួយករណីក្រោមការចង្អុលបង្ហាញពីឯកឧត្តម ប៉ោ វណ្ណៈ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងបន្ដការយកចិត្តទុកដាក់ក្នុងការកាត់ផ្ដាច់ការចរាចរណ៍គ្រឿងញៀន រយៈពេលតែមួយថ្ងៃក្រោយពេលបោះឆ្នោតរួច កងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តបាត់ដំបងបានបង្ក្រាបបានមុខសញ្ញាជួញដូរគ្រឿងញៀនបានចំនួន៤ករណីក្នុងនោះកងរាជអាវុធហត្ថក្រុងបង្ក្រាបបានមួយករណីរួមមាន៖ ករណីទី១៖ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៦និង៤០នាទីល្ងាច ដែលស្ថិតនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង កងកម្លាំងការិយាល័យជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ចំរើន ដារ៉ា…
មតិយោបល់