ភ្នំពេញៈ យោងតាមផេកអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា អនុវត្តតាមបទបញ្ជានិងផែនការប្រយទ្ធប្រឈឆាំងគ្រឿងញៀនរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តចេញប្រតិបត្តិការបង្ក្រាបនិងចាប់ខ្លួនជនសង្ស័យគ្រឿងញៀន នៅខណ្ឌទួលគោកនិងខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនប្រុសស្រី៥១នាក់ និងដកហូតវត្ថុតាងគ្រឿងញៀនចំនួន១០កញ្ចប់ ។ ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង២២និង០០នាទី ដោយបានការអនុញ្ញាតនិងសម្របសម្រួលនីតិវិធីពីលោក រៀល សុភិន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុចសំណង់មិនរៀបរយ ផ្លូវរថភ្លើង ភូមិ១៦ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងនៅចំណុច នៅតាមបណ្តោយផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងថា បង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនខាងលើ កម្លាំងនគរបាលធ្វើឡើងក្រោយពីទទួលព័ត៌មានប្តឹងរាយការណ៍ពីប្រជាពលរដ្ឋ នូវសកម្មភាពប្រព្រឹត្តបទល្មើសគ្រឿងញៀនជាក់ស្តែង។ កម្លាំងសមត្ថកិច្ចក៏ចុះទៅដល់ ឃាត់ខ្លួនជនសង្ស័យ ជួញដូរគ្រឿងញៀន០៩នាក់ (ស្រី ០៣នាក់) និងដកហូតវត្ថុតាង ៨កញ្ចប់តូច នៅខណ្ឌដូនពេញ។ បន្ទាប់ពីបង្ក្រាបចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន០៩នាក់នោះហើយ កម្លាំងបន្តធ្វើរដ្ឋបាលចុះត្រួតពិនិត្យនៅតាមបណ្តោយផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនដែលចូលមកទិញថ្នាំញៀនពីជនសង្ស័យជួញដូរគ្រឿងញៀនខាងលើបានចំនួន ៤២នាក់ ស្រី២នាក់ បន្ថែមទៀត និងវត្ថុតាងដកហូតក្រាមពណ៌ស ថ្លាសង្ស័យជាគ្រឿងញៀនចំនួន ២ញ្ចប់តូច ម៉ូតូ១៥គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ ។ ប្រតិបត្តការបង្ក្រាប ឃាត់ខ្លូនជនសង្ស័យសរុបចំនួន ៥១នាក់ ស្រី០៥នាក់ ដកហូតវត្ថុតាង៖ ថ្នាំញៀនសរុប ១០កញ្ចប់តូច, ម៉ូតូ១៧គ្រឿង ឧបករណ៍ជក់ចំនួន ៥ និងដែកកេសចំនួន ០៤ ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននិងសាកសួរដើម្បីបន្ដអនុវត្តតាមនីតិវិធី៕
មតិយោបល់