ព័ត៌មានជាតិ

សូមជួយស៊ែរឲ្យប្អូនប្រុសដឹងផង! ម្ចាស់ម៉ូតូ សុំឲ្យគាត់យកម៉ូតូ ប្រគល់ជូនវិញ បើមិនដូច្នោះទេ នឹងដាក់ពាក្យប្ដឹងហើយ

ភ្នំពេញ: នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ ជនរងគ្រោះ មុខរបរ ម្ចាស់ហាង ស្ថិតនៅផ្សារទំនើបរតនាផ្លាហ្សា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងជាម្ចាស់ម៉ូតូដែលបាត់ បានប្រាប់ Post News ថា មានបុគ្គលិកប្រុស ធ្វើការក្នុងហាងគាត់ម្នាក់ បានខ្ចីម៉ូតូរបស់គាត់ ជិះទៅបាត់តាំងពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ មកទល់ពេលនេះ មិនទាន់យកមកប្រគល់ជូនគាត់វិញទេ។

បើមានបងប្អូនបានស្គាល់ ឬសាមីខ្លួនបានឃើញតាមរយ:ការផ្សាយដំណឹងនេះ ជួយយកម៉ូតូមកឲ្យគាត់វិញផង បើមិនដូច្នេះទេ គាត់នឹងទៅដាក់ពាក្យបណ្ដឹងហើយ។

បុគ្គលិកខាងលើមានឈ្មោះ វ៉ាន់ មករា ភេទប្រុស អាយុ ២២ ឆ្នាំ កម្ពស់ ១.៧៥ម៉ែត្រ ទីកន្លែងកំណើតស្រុកបាទី ខេត្តកែវ។ ម៉ូតូដែលយកទៅម៉ាក ViVa ស៊េរី០១៥ ពណ៌ក្រហមលាយខ្មៅ ផលិតឆ្នាំ ២០១៥ ផ្លាកលេខ ភ្នំពេញ 1GD-5277៕

មតិយោបល់