ព័ត៌មានជាតិ

ច​រា​ច​រ​ណ៍​​អ្ន​ក​ដំ​ណើ​រ​​នៅ​​ព្រ​លា​ន​យន្ត​ហោះ​​សិ​ង្ហ​​​បុ​រី​ ​កើ​ន​ឡើ​ង​ ​៣,២%

​ចរាចរណ៍​អ្នកដំណើរ​នៅ​ព្រលានយន្តហោះ Changi Airport បាន​កើនឡើង ៣,២​ភាគរយ​នៅក្នុង​ខែតុលា ដោយ​មាន​ចំនួន ៤,៤១​លាន​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍​ពី​ព្រលាន​យន្តហោះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​នៅក្នុង​រយៈពេល ១០​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ចរាច​រណ៍​អ្នកដំណើរ​បាន​កើនឡើង ៥,៦​ភាគរយ ដោយ​មាន​មនុស្ស​ចំនួន ៤៤,១៥​លាន​នាក់ ដោយ​នៅ​ក្នុង​នោះ​ចំនួន​ជើងហោះហើរ​នៅក្នុង​ខែតុលា បាន​កើនឡើង ៦,៧​ភាគរយ​។​
Singapore
​ចរាចរណ៍​អ្នកដំណើរ​ទៅកាន់​ភាគ​ឦសាន តំបន់​អាស៊ីអាគ្នេយ៍ តំបន់​អាស៊ី និង​មជ្ឈឹម​បូព៌ា​បាន​កើន​ឡើង​នៅក្នុ​ង​រយៈពេល ១០​ខែ​ដំបូង​។ ក្នុង​នោះ​ចំនួន​អ្នកដំណើរ​ដែល​ច្រើនជាងគេ​គឺ​មក​ពី​ឥណ្ឌូនេស៊ី ជប៉ុន និង​ប្រទេស​ម៉ាឡេស៊ី​បាន​កើនឡើង​ពី​រ​ខ្ទង់​នៃ​ចរាចរ​អ្នកដំណើរ​ក្នុង​ខែ​តុលា​។​

​សេចក្ដី​ថ្លែង​មួយ​បាន​បញ្ជាក់ថា មាន​ប្រតិបត្តិការ​ជាង ១០០ នៃ​ព្រលានយន្តហោះ Changi ដែល​ភ្ជាប់​ទៅ​កាន់​ទីក្រុង​សាំង​ហ្គា​ពួ​រ និង​ទីក្រុង​នានា​ចំនួន ២៧០ ព្រមទាំង ៦០​ប្រទេស​ផ្សេង​ទៀត​នៅ​ជុំវិញ​ពិភពលោក ដោយ​ក្នុង​មួយ​សប្ដាហ៍ មាន​ជើងហោះហើរ​ចំនួន ៦.៨០០ ដោយ​មាន​ការ​ចុះចត និង​ហោះ​ឡើង រៀងរាល់ ៩០​វិនាទី​ម្ដង​៕​

មតិយោបល់