ក្រចេះ: លោកឧត្តមសេនីយ៍ លន់ សុផាត ស្នងការនគរបាលខេត្ត ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក ធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញាររងខេត្ត កម្លាំងនគរបាលស្រុកបានចុះឡោមព័ទ្ធទីតាំងលំនៅដ្ឋានមួយកន្លែង ឃាត់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន កាលពីរសៀលថ្ងៃទី៣១ កក្កដា ឆ្នាំ២០១៦ ក្នុងភូមិសំរ៉ង ឃុំឃ្សឹម ស្រុកស្នួល។
លោកវរសេនីយ៍ទោបានឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួន ទី១ឈ្មោះ ឈួន រះ អាយុ៤១ឆ្នាំ ជាម្ចាស់ផ្ទះ និងបក្ខពួកម្នាក់ទៀតឈ្មោះ រដ្ឋ ចាន់ អាយុ៣៦ឆ្នាំ។
បើតាមលោក ចាន់ សុគីម ប្រតិបត្តការចុះឡោម ព័ទ្ធលំនៅដ្ឋានខាងលើនេះ កម្លាំងសមត្ថកិច្ចបានឆែកឆេររកឃើញគ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌ស(ម៉ាទឹកកក)ចំនួន១០កញ្ចប់តូច និង១កញ្ចប់ធំ៕
មតិយោបល់