ពោធិ៍សាត់ៈ កាលពីវេលាម៉ោង ៧ និង៣០នាទីព្រឹកថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២០ លើផ្លូវជាតិលេខ ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៦៤-១៦៥ ស្ថិតក្នុងភូមិក្រាំងធំ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបើកឆ្លងផ្លូវ ត្រូវរថយន្តបុក។
ហេតុការណ៍នេះ បណ្ដាលឲ្យខូចរថយន្ត០១គ្រឿង ម៉ូតូ០១គ្រឿង និងស្លាប់មនុស្សម្នាក់ នៅកន្លែងកើតហេតុ។
រថយន្តម៉ាក HYUNDAI ពាក់ផ្លាកលេខ ភ្នំពេញ 2Z-5952 ពណ៌ប្រផេះ ធ្វើចរាចរណ៍ពីលិចទៅកើត បើកបរដោយឈ្មោះ ក្រែង គ្រុយ អាយុ៥៩ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិព្រែកតាកេ ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្តាល បច្ចុប្បន្នរស់នៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ចំណែកម៉ូតូម៉ាក HONDA ធុន១២៥ ពាក់ផ្លាកលេខ ពោធិ៍សាត់1C-2056 ពណ៌ខ្មៅ (ធ្វើចរាចរណ៍ពីជើងទៅត្បូង ឆ្លងផ្លូវពីលិចទៅកើត) បើកបរដោយឈ្មោះ ប៉ាត់ ប៉ែន អាយុ៣៧ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិអូរសណ្ដាន់ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ស្លាប់)។
ករណីនេះ សមត្ថកិច្ច បានយករថយន្ត និងម៉ូតូមករក្សាទុក នៅអធិការរដ្ឋាននគរបាលស្រុកក្រគរជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធី៕
មតិយោបល់