ព័ត៌មានជាតិ

ករណីជនជាតិចិនប្រកាច់នៅជិតស្តុបបូគោ មិនមែនជាព័ត៌មានពិតទេ

ភ្នំពេញៈ យោងតាមផេករបស់ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានឲ្តដឹងថា​
សូមឆ្លើយបំភ្លឺព័ត៌មាន ជូនជ្រាបដែលថាមានជនជាតិចិនប្រកាច់នៅជិតស្តុបបូគោកាលពីម៉ោងជាង៣រសៀលនេះតាមពិតកាត់ខ្មែរយេីងទេ គាត់ស្រវឹងស្រា ដេកដួលក្អួត!

នៅម៉ោង២និង៤០នាទីរសៀលមានAccount facebook មួយបានបង្ហោះថាមានជនជាតិចិនប្រកាច់ដួលនៅជិតស្តុបបូគោនោះគឺមិនពិតទេតាមពិតអ្នកដែលដេកដួលនោះគឺជាជនជាតិខ្មែរយើងដែលគាត់ស្រវឹងតែប៉ុណ្ណោះ។

នៅម៉ោងជាង២រសៀលថ្ងៃទី៦ខែមិនាឆ្នាំ២០២០មានបុរសម្នាក់ជាជនជាតិខ្មែរគាត់បានអង្គុយ លើចិញ្ចើមផ្លូវព្រះមនីវង្សជិតផ្លូវ៣៦០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង លុះអង្គុយបានបន្តិចគាត់បានដួលក្អួតដោយសារគាត់ស្រវឹងស្រាតែប្រហែល២០នាទីក្រោយមកបុរសដែលក្អួតដេកដួលបានដឹងខ្លួនវិញហើយប្រពន្ធរបស់គាត់នៅមើលថែរគាត់ផងដែរបន្ទាប់ពីគាត់ស្វាងត្រូវបានប្រពន្ធនាំជិះកង់បីចេញទៅបាត់៕

 

មតិយោបល់