ព្រះវិហារៈ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ក្រុមការងារចម្រុះដឹកនាំដោយ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត មេបញ្ជារការ មេបញ្ជារការរង នៃកងកម្លាំងប្រដាប់អាវុធទាំងអស់ក្នុងខេត្ត លោកអភិបាលស្រុកឆែប និងមន្ត្រីក្រោមឱវាទខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ សរុបចំនួន ៦២នាក់ បានចុះរុះរើខ្ទមបណ្តោះអាសន្នដែលបានសាងសង់លើដីព្រៃម្រុងទុកអចិន្រ្តៃយ៍របស់រដ្ឋ ដោយពុំមានលិខិតអនុញ្ញាត្តិ នៅចំណុចភូមិពោធិ៍ទាប ឃុំម្លូរព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ។
ក្នុងនោះក្រុមការងារបានរុះរើខ្ទមចំនួន ១៤ខ្ទម ចំណែកឈើដែលបានរុះរើពីខ្ទមទាំងនោះត្រូវបានដឹកជញ្ជូនយកមករក្សាទុកនៅស្ថានីយ៍បណ្តុះកូនឈើរបស់ផ្នែករដ្ឋបាលព្រៃឈើឆែប៕




មតិយោបល់