ព័ត៌មានជាតិ

មន្រី្តការិយាល័យអគ្គិភ័យ ៣នាក់ បានរងរបួស ក្នុងករណី អគ្គិភ័យឆាបឆេះ នៅខណ្ឌដូនពេញ

ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ផ្ទះពលរដ្ឋ២៧ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ ដោយមិនដឹងមូលហេតុ កាលពីវេលាម៉ោង ២២និង៣០នាទីយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅផ្លូវលេខ៦៣ ផ្ទះលេខ២៧E១ ក្រុម៧៧ភូមិ១២ សង្កាត់ផ្សារថី្មទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមរបាយការណ៍ បានឲ្យដឹងថា ម្ចាស់ឈ្មោះ មាន សំអាត ភេទប្រុស អាយុ ៦៣ឆ្នាំ, មុខរបរ កងរាជអាវុធហត្ថ ជាប្រភេទសំណង់ ផ្ទះថ្មបេតុង ប្រក់ក្បឿង ដែលមានទំហំ០៤ម៉ែត្រx០៦ម៉ែត្រ បណ្តាលឲ្យខូចខាតសម្ភារ ឆេះផ្ទះចំនួន២៧ខ្នង និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន មិនបណ្តាល ឲ្យមានមនុស្សស្លាប់នោះឡើយ ដោយគ្រាន់តែ រងរបួសមន្រី្តការិយាល័យអគ្គិភ័យចំនួន ០៣នាក់។ ហើយចំពោះមូលហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវ។

ក្នុងការឆាបឆេះនេះ មានរថយន្តការិយាល័យអគ្គិភ័យចំនួន២៥ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១០០ឡាន ស្មើនឹង ៤០០ម៉ែត្រគូប, រថយន្តជំនួយ ជារថយន្តក្រសួងមហាផៃ្ទចំនួន៤ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១២ឡានសើ្មនឹង៤៨ម៉ែត្រគូប, រថយន្តកងរាជអាវុធហត្ថ ចំនួន០៤ គ្រឿងប្រើប្រាស់ ទឹកអស់ចំនួន០៨ឡានសើ្មនឹង៣២ម៉ែត្រគូប, រថយន្ត ង៧០ ចំនួន០៤ គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០៨ឡាន សើ្មនឹង៣២ម៉ែត្រគូប, រថយន្តក្រុមហ៊ុន OCICទីក្រុងជ្រោយចង្វារចំនួន ០៦គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន១២ឡាន សើ្មនឹង៤៨ម៉ែត្រគូប, រថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន ០៣ គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន០៦ឡាន សើ្មនឹង២៤ម៉ែត្រគូប, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប , រថយន្តផ្សារទំនើបអូឡាំព្យាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន សើ្មនឹង ០៨ម៉ែត្រគូប ហើយបាន ពន្លត់ចប់ នៅម៉ោង ០១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ទី០៧ ខែមីនា ឆ្នាំ២០២០ ៕

មតិយោបល់