ព័ត៌មានជាតិ

ដូចជាញឹកញាប់ពេកហើយ! បុរសម្នាក់ មិនស្រួលខ្លួន ចូលកោសជប់ម៉ាស្សានៅទីតាំងមួយកន្លែង ក្នុងខណ្ឌពោធិ៍សែនជ័យ បាត់លុយអស់៤០០ដុល្លារ

ភ្នំពេញ: ជារឿងដដែលៗ ចូលកោសជប់ ម៉ាស្សា ហ៊ានតែមិនប្រយ័ត្ន ត្រូវបានក្រុមស្ត្រីដៃងាយ បន្លំលួចលុយ ឬប្តូរលុយដាក់លុយសែនខ្មោចមិនខាន ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ ស្រាប់តែផ្ទុះរឿងឆោឡោទៀតហើយ នៅផ្ទះម៉ាស្សា តាមផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីបុរសម្នាក់អះអាងថា ចូលម៉ាស្សានៅផ្ទះម៉ាស្សាខាងលើ ត្រូវបានក្រុមស្ត្រីដៃងាយ២នាក់ បន្លំលួចលុយអស់៤០០ដុល្លារ កាលពី ២សប្តាហ៍មុន តែត្រូវបានផ្ទះខាងលើ បិទទ្វារ គេចខ្លួន ទើបតែនៅព្រឹកថ្ងៃទី០៧ ខែមីនានេះ ឃើញបើកទ្វារវិញ ប្តឹងប៉ូលិសចុះទៅសាកសួរ ។

តាមបុរសដើមចោទ បានឲ្យដឹងថា កាលពី២សប្តាហ៍កន្លងទៅ គាត់បានចូលម៉ាស្សា នៅផ្ទះខាងលើ ជួបជាមួយស្ត្រីម៉ាស្សា២នាក់ រួចហៅម្នាក់ចូលបន្ទប់ រួចរាល់ហើយ ទូទាត់ថ្លៃឈ្នួល ឲ្យទាំងលុយធីប រៀបចេញវិញ ស្រាប់តែដឹងថា បាត់លុយអស់៤០០ដុល្លារ សួរហើយឆ្លើយថា មិនដឹងនាំគ្នាបិទទ្វារ គេចបាត់អស់ ផ្ទះបិទ្វាររហូត ទើបតែនៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ ឃើញបើកទ្វារប្រកបរបរវិញ ប្តឹងរាយការណ៍ទៅនគរបាលប៉ុស្តិ៍ ចុះទៅសាកសួរ។

តាមសម្តីស្ត្រី២នាក់ នៅផ្ទះម៉ាស្សាខាងលើ គ្រាដែលសមត្ថកិច្ចចុះទៅសាកសួរ បានសារភាពផងដែរ ខ្លួនពិតជាទទួលភ្ញៀវ បុរសម្នាក់ខាងលើ ចូលម៉ាស្សាប្រាកដមែន តែពុំបានលួចលុយភ្ញៀវឡើយ ។

តែបើតាមពលរដ្ឋក្នុងមូលដ្ឋាន បានឲ្យដឹងថា ផ្ទះម៉ាស្សាខាងលើ កើតរឿង២ដងហើយ បន្លំលួចលុយភ្ញៀវ ។

តាមមតិមហាជនបានលើកឡើងថា បុរសៗ ចង់ចូលម៉ាស្សា ម្តុំផ្លូវ២០០៤ សូមប្រុងប្រយ័ត្ន ដឹងហើយ ឮហើយ ញឹកញាប់ណាស់ មានស្ត្រីដៃរហ័សមួយចំនួន បន្លំលួចលុយ ឬលួចប្តូរលុយ ដាក់លុយសែនខ្មោចក៏មាន រីឯដំណោះស្រាយវិញ ជាទូទៅ ឃើញសម្របសម្រួល , សងវិញតែគិតជាភាគរយ ហើយរឿងស្ត្រីម៉ាស្សា បន្លំលួចលុយ ជារឿងដដែលៗ ។

ជុំវិញចូលម៉ាស្សាបាត់លុយអស់៤០០ដុល្លារ ត្រូវបានសមត្ថកិច្ច ចុះទៅសាកសួរ ត្រូវបានថៅកែប្រុស ប្រកែកមិនទទួលខុសត្រូវ នាំគ្នាស្ទុះរត់គេចទៅអង្គុយក្រោយផ្ទះអស់ សមត្ថកិច្ចរង់ចាំបទបញ្ជា និងហៅស្ត្រីសង្ស័យដៃងាយ លួចលុយទៅសាកសួរនៅប៉ុស្តិ៍ ព្រោះថា កើតរឿងញយដងហើយនៅផ្ទះមួយនេះ ៕

មតិយោបល់