ព័ត៌មានជាតិ

លួចបានវាគ្រាន់ ដល់ពេលគេទាន់ចឹងឯង!

តាកែវ: កាលពីវេលាម៉ោង ១៦ និង៣០នាទីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចវត្តអង្គគោល ក្នុងភូមិដកពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ មានករណីអំពើលួច (កាច់សោ.កម៉ូតូ)។

ជនសង្ស័យឈ្មោះ រិទ្ធ ធី ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ។ ជនរងគ្រោះឈ្មោះ មាស សោភា ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ បានធ្វើសកម្មភាពកាច់សោកម៉ូតូ ០១គ្រឿង zoomer x ពណ៌សលាយក្រហម ពាក់ផ្លាកលេខភ្នំពេញ1FX-1082 របស់ជនរងគ្រោះ តែពុំបានសម្រេចទេ ត្រូវពលរដ្ឋចាប់បាន ស្វាគមន៍យ៉ាងចាស់ដៃ រួចប្រគល់ឲ្យសមត្ថកិច្ច។

វត្ថុតាងដកហូតបាន៖ ឧបករណ៍ សម្រាប់ឆ្កឹះ សោម៉ូតូ ១ចំនួន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ ធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕

មតិយោបល់