ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបណ្តាលអោយស្លាប់ម្នាក់ប្រុសនិងរងរបួសនៅស្រុកកៀនស្វាយ

កណ្តាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍ ផ្លូវ គោករវាងម៉ូតូ២គ្រឿងបណ្តាលអោយស្លាប់ មនុស្ស ០១នាក់ប្រុស របួសស្រាលម្នាក់ខូចខាត ម៉ូតូ០២គ្រឿងស្រាលបង្កការភ្ញាក់ផ្អើលនៅថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៩និង៣៤ នាទី
កើតហេតុនៅចំនុចលើផ្លូវជាតិ លេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ១៩-២០
ភូមិ គគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។
តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុ មានម៉ូតូ ០១គ្រឿង ម៉ាកHONDA DREAM 125 ពណ៌ ខ្មៅ ប្រភេទស្រី ពាក់ស្លាកលេខ កណ្តាល 1AA.8934 (ទិសដៅភ្នំពេញអ្នកលឿង) អ្នកបើកបរដោយ ឈ្មោះ ចិន សុំ ភេទប្រុសអាយុ ៣៨ឆ្នាំ (ខ្មែរ)មានទីលីនៅ ភូមិ ជ្រោតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ពេលបើកមកដល់កន្លែងកើតហេតុខាងលើបាន បុកម៉ូតូពីក្រោយ ម៉ូតូ ០១គ្រឿង ម៉ាក SUZUKi Smash ពណ៌ខ្មៅ ប្រភេទស្រី ពាក់ស្លាកលេខ កំពត 1F.0924 ដែលបើកស្របទិសគ្នា(ទិសដៅភ្នំពេញអ្នកលឿង) អ្នកបើកបរដោយ ឈ្មោះ ណេន សុធី ភេទប្រុស អាយុ២៨ ឆ្នាំ (ខ្មែរ) មានទីលំនៅ ភូមិ ត្រពាំងប្រី ឃុំស្រែសំរោង ស្រុកជុំគីរី ខេត្តកពត បច្ចប្បន្នស្នាក់នៅផ្ទះជួល ក្នុងភូមិ គគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល
បណ្តាលអោយស្លាប់អ្នកបើកបរម៉ូតូឈ្មោះចិន សុំ នៅកន្លែងកើតហេតុ ហើយបានប្រគល់ជូនក្រុមគ្រួសារមកទៅធ្វើបុណ្យតាមប្រពៃណី ។
ខូចខាតម៉ូតូ ចំនួន ០២ គ្រឿងស្រាល បានបញ្ជូន ម៉ូតូ ០២គ្រឿង យកទៅរក្សាទុក នៅអធិការដ្នាននគរបាលស្រុកកៀនស្វាយ។
សន្និដ្ឋាន
ករណីនេះគ្រោះថ្នាក់បណ្តាលមកពីអ្នកបើកម៉ូតូឈ្មោះចិន សុំ ធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ៍ត្ន បើកបរមានល្បឿនលឿនមិនមើលខាងមុខមានឧបសគ្គ៕

 

មតិយោបល់