ព័ត៌មានជាតិ

មន្ត្រីកិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តម្នាក់ លង់ទឹកស្លាប់ នៅរមណីយដ្ឋានឆ្នេរខ្សាច់

រតនគិរីៈ នៅវេលាម៉ោង ៤ និង៣៨នាទីរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចរមណីយដ្ឋានឆ្នេរខ្សាច់ ស្ថិតក្នុងភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ មានករណីគ្រោះថ្នាក់មនុស្សលង់ទឹកស្លាប់។

ជនរងគ្រោះឈ្មោះ លី សុ មេធ ភេទប្រុសអាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីកិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្ត មានទីលំនៅបច្ចុប្បន្នភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ក្រោយទទួលបានព័ត៌មានភ្លាម សមត្ថកិច្ច បានចុះជួយសង្គ្រោះ រាវរកសាកសពក្នុងទឹកឃើញ នៅវេលាម៉ោង៤ និង៥៩នាទីរសៀលថ្ងៃខែឆ្នាំដដែល។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ បានចុះជួយក្មេងកំពុងលង់ទឹក ទើបបណ្ដាយឲ្យលង់ទឹកស្លាប់ខ្លួនឯងតែម្ដង។

បច្ចុប្បន្នសាកសព ត្រូវបានប្រគល់ជូនម្តាយជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់