ព័ត៌មានជាតិ

ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីប៉ុនប៉ងលួច និងកាន់កាប់អាវុធគ្មានច្បាប់អនុញ្ញាត

ភំ្នពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង ០៣និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីប៉ុនប៉ងលួច និងកាន់កាប់អាវុធគ្មានច្បាប់អនុញ្ញាត នៅចំណុចតាមផ្លូវបេតុងកែងផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យ០២នាក់រួមមាន ៖
១-ឈ្មោះ ជិន ថាន់ទង់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរគ្មាន ស្នាក់នៅ ចល័តក្នុងរាជធានីភ្នំពេញ(គ្មានសារធាតុញៀន)
២-ឈ្មោះ ចាំង ថាន់ឡេ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរគ្មាន ស្នាក់នៅ ចល័តក្នុងរាជធានីភ្នំពេញ (គ្មានសារធាតុញៀន) ។

វត្ថុតាងចាប់យក ៖ ដកហូត អាវុធខ្លី០១ដើម ម៉ាករ៉ូឡូ ពណ៌ស លេខ19TH0852 , គ្រាម០៣គ្រាប់, ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅពាក់ផ្លាក លេខភ្នំពេញ1C-2532 ។

បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

មតិយោបល់