ព័ត៌មានជាតិ

ករណីឃាតកម្ម រឿងគំនុំ! ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវជនសង្ស័យវាយជាច្រើនដំបង បណ្ដាលឲ្យស្លាប់ ក្នុងថ្លុកឈាម

កំពង់ធំ: កាលពីវេលាម៉ោង៧ និង ៣០នាទីយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅភូមិឈូករំដួល ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីឃាតកម្មមួយ ស្ត្រីម្នាក់ កំពុងអង្គុយនៅលើអង្រឹងក្រោមផ្ទះ ត្រូវជនសង្ស័យ យកដំបងឈើជ្រុង វាយចំក្បាលជាច្រើនដំបង បណ្ដាលស្លាប់ នៅក្នុងថ្លុកឈាម។

ជនសង្ស័យឈ្មោះ ធា ថាន់ ភេទប្រុស អាយុ ២៤ឆ្នាំ នៅភូមិឃុំកើតហេតុ ចំណែកជនរងគ្រោះ ឈ្មោះ កយ វេន ភេទស្រី អាយុ ៦៧ឆ្នាំ នៅភូមិ-ឃុំជាមួយគ្នា។

សមត្ថកិច្ច បានឲ្យដឹងថា ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ ប៉ុន្តែយ៉ាងណាមិញ បានស្គាល់អត្តសញ្ញាណ សមត្ថកិច្ច ស្រាវជ្រាវចាប់ខ្លួន។

មូលហេតុបឋម៖ ករណីនេះ កើតឡើងដោយសារ រឿងគំនុំ៕

មតិយោបល់