ព័ត៌មានជាតិ

សង្ស័យបើកលឿន រ៉ឺម៉កពីរគ្រឿងបុកគ្នា បណ្ដាលឲ្យខូចខាត និងរងរបួសធ្ងន់ទាំងសងខាង

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ១ និង២០នាទីរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រ៉ឺម៉កកង់បីបុកគ្នា បណ្ដាលឲ្យខូចខាត និងរងរបួសធ្ងន់ទាំងសងខាង។

មូលហេតុ៖ សង្ស័យបើកបរលឿន។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ រួចបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យ ចំណែកវត្ថុតាង បានយកទៅរក្សាទុក ដើម្បីកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធី៕

មតិយោបល់