ភ្នំពេញ: ” ខ្ញុំសូមឆ្លៀតយកឱកាសនេះ អរគុណជនរួមជាតិទាំងក្នុង និងក្រៅប្រទេស រួមទាំងមិត្តបរទេស ដែលបានគាំទ្រទំព័រ Facebook ខ្ញុំ ឱ្យកើនចំនួនជាង ៤លាន។ ចាប់តាំងពីខ្ញុំបានប្រើប្រាស់ Facebook គឺខ្ញុំបានទទួលព័ត៌មាន និងសុខទុក្ខពលរដ្ឋ ក៏ដូចជាមន្រ្តីរាជការ និងយុវជន បានកាន់តែរហ័សលឿន ដែលបានជួយដល់ខ្ញុំ ក្នុងការរកដំណោះស្រាយសមស្រប ទាន់ពេលវេលា ដើម្បីជួយបងប្អូនជនរួមជាតិ “។ យោងតាមអនុសាសន៍ សម្តេចនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៩ មេសា ២០១៦ នេះ។
សម្តេចតេជោ ហ៊ុន សែន បានបន្តអនុសាសន័ បន្ថែមទៀតថា ៖ ខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនជនរួមជាតិ ដែលប្រើប្រាស់ Facebook សូមមានការទទួលខុសត្រូវ ហើយចូលរួមផ្សព្វផ្សាយ នូវអ្វីដែលល្អ មានប្រយោជន៌ ដល់សង្គម និង ប្រទេសជាតិយើង។ ខ្ញុំ ក៏សូមអរគុណបងប្អូនជនរួមជាតិ ដែលបានចូលរួម និងផ្តល់ព័ត៌មានតាមរយៈ Facebook អំពីតម្រូវការ ក្នុងការចែកចាយ និងផ្តល់ទឹក ជូនបងប្អូនរងគ្រោះ នៅទូទាំងប្រទេស មករដ្ឋាភិបាល បានទាន់ពេលវេលា។
ជាចុងក្រោយ សម្តេចអគមហារសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តាំផ្ញើ និងប្រសិទ្ធីពរជ័យថា ” ជាថ្មីម្តងទៀត សូមអរគុណ និងជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អជានិច្ច “៕
មតិយោបល់