ព័ត៌មានជាតិ

Update៖ បើកម៉ូតូលឿន មិនប្រយ័ត្នបុករះម៉ូតូ២គ្រឿង និងរោងជាងជួសជុលម៉ូតូ របួសធ្ងន់ផុងលលាដ៍

ភ្នំពេញៈ បុរសម្នាក់ ជិះម៉ូតូក្នុងល្បឿនលឿន មិនប្រយ័ត្នបុករះម៉ូតូ២គ្រឿង នៅរោងជាងជួសជុលម៉ូតូ របួសធ្ងន់ផុងលលាដ៍។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង៩និង២នាទី ព្រឹក ថ្ងៃ ទី ៩ខែមិនា ឆ្នាំ ២០២០ស្ថិត នៅចំណុចមុខរោងជាងជួសជុលម៉ូតូ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ។

បុរសខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ជិះម៉ូតូម៉ាក RSX ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AM-9535។

ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញម៉ូតូខាងលើ បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយ ផ្លូវជាតិលេខ៥ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតមកស្តាំ បុកម៉ូតូ២គ្រឿង បណ្តាលឲ្យបុរសម្នាក់ រងរបួសមិនទាន់អស់ល្បឿន ទៅបុករោងជាងជួសជុលម៉ូតូថែមទៀត បណ្តាលឲ្យដួលបោកក្បាលផ្ទប់ជញ្ជាំងស៊ីម៉ង់ត៍រោងជាផុងលលាដ៍ និងដែកចាក់បំពង់ករបួសធ្ងន់។

ក្រោយកើតហេតុ ជនរងគ្រោះ ដែលបង្កហេតុ ត្រូវបានដឹកទៅសង្គ្រោះ នៅមន្ទីពេទ្យ រីឯបុរសរង្គ្រោះម្នាក់ទៀត រងរបួសក្នុងហេតុការនោះ បានជិះម៉ូតូឌុបទៅពេទ្យដោយខ្លួនឯង៕

មតិយោបល់