ព័ត៌មានជាតិ

លោកយាយអាយុ ៧៨ឆ្នាំម្នាក់ ចាស់ជរាវង្វេងស្មារតី បានធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួន

ត្បូងឃ្មុំ: កាលពីវេលាម៉ោង០៦និង០០នាទីព្រឹក ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ក្រុងសួង សហការជាមួយកម្លាំងងប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់វិហាលួងរួម នឹងគ្រូពេទ្យជំនាញ អាជ្ញាធរ ក្រុមប្រឹក្សាឃុំ មេភូមិបាន ចុះធ្វើការពិនិត្យស្រាវជ្រាវ លើសពស្រ្តីវ័យចំណាស់ម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយយកក្រមា ពណ៌ ក្រហម លាយសប្រវែង១.៧០ម៉ែត្រចងក ភ្ជាប់នឹងធ្នឹមទ្រង់មាន់ បណ្តាលឲ្យបាត់បង់ជីវិត ស្ថិតនៅភូមិថ្នល់ថ្មី សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

សពមានឈ្មោះ ស្រ៊ុន យឿន ភេទស្រី អាយុ៧៨ឆ្នាំ ជាតិខ្មែរ រស់នៅ ភូមិ-ឃុំកើតហេតុ ។

មូលហេតុ៖ ជនរងគ្រោះមានសភាពចាស់ជរាវង្វេងស្មាតី ។

តាមការសន្និដ្ឋានសពជនរងគ្រោះពិតជាបានស្លាប់ ដោយសារធ្វើអត្តឃាតចងកសម្លាប់ពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ ។ ក្រោយពីបានពិនិត្យរួចរាល់សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ និងសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់