ព័ត៌មានជាតិ

Update៖ តូចចិត្តប្រពន្ធលែងលះ បុរសម្នាក់ ជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួន លើស្ពានជ្រោយចង្វារ

ភ្នំពេញៈ បុរសម្នាក់ គិតខ្លីបានជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ តែមិនបានសម្រេច។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ព្រឹកថ្ងៃទី៩ ខែ មីនា ឆ្នាំ២០២០ ចំណុចស្ពានជ្រោយចង្វារ (ស្ពានមិត្តភាពកម្ពុជាចិន) ក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បុរសខាងលើ អាយុប្រមាណជាង៣០ឆ្នាំ ឈ្មោះ ផល មានស្រុកកំណើត នៅខេត្តកំពង់ស្ពឺ។

តាមសម្ដីជនរងគ្រោះ បាននិយាយថា មូលហេតុដែលគាត់ គិតខ្លួនបែបនេះ ដោយមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ គឺប្រពន្ធបានលែងលះជាមួយគាត់ ទុកឲ្យខ្លួនក្លាយជាប្រុសពោះម៉ាយ បាក់ទឹកចិត្ត ទើបសម្រេចចិត្តធ្វើបែបនេះ៕

មតិយោបល់