ព័ត៌មានជាតិ

បុរសអ្នកលក់ទំនិញតាម Online និងជាអ្នកជល់មាន់ម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទ ញុះញង់ប្រព្រឹត្តបទល្មើសជាអាទិ៍ រឿង COVID-19

ភ្នំពេញៈ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ បុរសម្នាក់ត្រូវកម្លាំងនគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមចាប់ខ្លួនពីបទញុះញង់ប្រព្រឹត្តបទល្មើសជាអាទិ៍ តាមរយៈវីដេអូឃ្លីបរបស់ខ្លួន លើបណ្តាញសង្គម Facebook ពាក់ព័ន្ធនឹងវីរុសកូរ៉ូណាថ្មី។

ជនសង្ស័យមានឈ្មោះ កូយ សំអាត ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មានមុខរបរអ្នកលក់ទំនិញតាម Online និងជាអ្នកជល់មាន់ បានបង្ហោះវីដេអូឃ្លីបរបស់ខ្លួននៅលើ Account Facebook ឈ្មោះ «Tep Visal»។

សូមបញ្ជាក់៖ ករណីនេះ ក្រោយពីឃាត់ខ្លួនជនសង្ស័យបានថា ខ្លួនពិតជានិយាយ និងបង្ហោះខ្លឹមសារយ៉ាងដូច្នេះមែន បន្ទាប់ពីសួរនាំរួចជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត៕

មតិយោបល់