ព័ត៌មានជាតិ

រន្ធត់ណាស់! បុរសវ័យ ៦០ឆ្នាំម្នាក់ ត្រូវរថយន្តហាយទ្បែនឌ័រ បុកស្លាប់

សៀមរាប: កាលពីវេលាម៉ោង ៥និង ២០នាទីល្ងាចថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០
ស្ថិតនៅភូមិថ្នល់ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប លើកំណាត់ផ្លូវកៅស៊ូ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ។

រថយន្តមួយគ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខសៀមរាប 2I-9945
បើកបរដោយឈ្មោះ ឈិត ឈន ភេទប្រុស អាយុ ៥៤ឆ្នាំ មានទីលំនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តមានជ័យធ្វើដំណើរពីជើងទៅត្បូង បុកនិងម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១២ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1F-2298 បើកបរដោយឈ្មោះ ភិត ខ្នោ ភេទប្រុស អាយុ៦០ ឆ្នាំ នៅភូមិម្កាក់ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប ជិះម្នាក់ឯង ធ្វើដំណើរឆ្លងផ្លូវពីលិចទៅកើត។

ហេតុការណ៍នេះ បណ្តាលឲ្យស្លាប់ឈ្មោះ ភិត ខ្នោ និងខូចខាតរថយន្ត១គ្រឿង (ស្រាល) និង ម៉ូតូ ១គ្រឿង(ធ្ងន់)។

មូលហេតុ៖​ អ្នកបើកបរម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន រីឯរថយន្តបើកបរល្បឿនលឿន។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងដកហូតវត្ថុតាង មករក្សាទុកនៅអធិការដ្ឋាន និងសពប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់