ព័ត៌មានជាតិ

គ្រូពេទ្យខ្មែរម្នាក់ ដែលត្រូវបានដាក់ឲ្យនៅដោយឡែក នៅមន្ទីរពេទ្យមួយនៅទីក្រុងហាណូយ មិនមានផ្ទុក COVID-19 ទេ

យោងតាមផេកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា មានការផ្សព្វផ្សាយតាមបណ្តាញសង្គម អំពីគ្រូពេទ្យខ្មែរម្នាក់ បានដាក់ឲ្យនៅដោយឡែក នៅមន្ទីរពេទ្យមួយនៅទីក្រុងហាណូយ តាមពត៌មានដែលទទួលបានគឺ “He is Cambodian doctor working in Vietnam ( Hanoi), his specialist in ENT, he treated patient confirmed with COVID-19 .he is Quaratin at hospital in HN “

បកប្រែខ្មែរ៖ គាត់ជាវេជ្ជបណ្ឌិតខ្មែរ បម្រើការងារនៅវៀតណាម (ហាណូយ) គាត់មានឯកទេសខាង ជំងឺត្រចៀក ច្រមុះ បំពង់ក គាត់បានព្យាបាលអ្នកជំងឺ ដែលបានបញ្ជាក់ថា មានវិជ្ជមាន COVID-19 គាត់តម្រូវឲ្យដាក់ដោយឡែក នៅមន្ទីរពេទ្យទីក្រុងហាណូយ។

ដូច្នេះគាត់មិនមែនជាគ្រូពេទ្យ បម្រើការងារនៅពេទ្យស្រុកខ្មែរ និងរស់នៅស្រុកខ្មែរទេ ហើយគាត់ពេលនេះ មិនមានវិជ្ជមាន COVID-19 ទេ គាត់គ្រាន់តែដាក់ឲ្យនៅដោយឡែកប៉ុណ្ណោះ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥៕

មតិយោបល់