ព័ត៌មានជាតិ

គួរឲ្យសង្វេគ! បុរស២នាក់ ជិះម៉ូតូលឿនបុកកន្ទុយរ៉ឺម៉ក ស្លាប់យ៉ាងអាណោចអធ័ម

តាកែវ: នៅថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២០ វេលាម៉ោង២២និង៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង រវាងរ៉ឺម៉កម៉ូតូនិងម៉ូតូ ដែលមានទិសដៅស្របគ្នា ត្រង់ចំណុចភូមិដើមផ្តៀក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ លើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៨៨-៨៩។

ជនរងគ្រោះឈ្មោះ ភន់ សុខហេង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិបី សង្កាត់២ ខណ្ឌមិត្តភាព ខេត្តព្រះសីហនុ ទិសដៅពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុ
ក៏មានម៉ូតូ១គ្រឿងទៀតម៉ាក អ៊ិច ស៊ិនទ័រ ពណ៌ខ្មៅលាយខៀវ គ្មានផ្លាកលេខ បានបុកកន្ទុយរ៉ឺម៉កពីក្រោយ បណ្តាលឲ្យអ្នកបើកបរម៉ូតូភេទប្រុស មិនស្គាល់អត្តសញ្ញាណទាំងពីរនាក់ស្លាប់ភ្លាមៗ
នៅនឹងកន្លែងកើតហេតតែម្តង ។

មូលហេតុ៖ បណ្តាលមកពីម៉ូតូបើកបរ ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះមកវាស់វែង និងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។ ចំណែកសព បានប្រគល់ទៅសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់