បាត់ដំបងៈ សមត្ថកិច្ចបានប្រាប់ Post News ថា ករណីស្ត្រីម្នាក់ បានធ្វើអត្តឃាតលោតសម្លាប់ខ្លួនពីលើស្ពានស្ទឹងកំរៀង បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់ កាលពីវេលាម៉ោង៨និង៥៧នាទៅ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅចំនុចក្រុមទី២ ភូមិស្វាយវែង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។
សមត្ថកិច្ចបានបន្តថា រហូតមកទល់ពេលនេះ ជនរងគ្រោះដែលលោតសម្លាប់ខ្លួនខាងលើនេះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ដោយមានអាយុប្រហែលជាង៣០ឆ្នាំ ។ ចំណែកមូលហេតុ ក៏មិនទាន់ដឹងច្បាស់នៅឡើយ ព្រោះសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវបន្ត។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកោសល្យវិច័យទៅលើសាកសព បានឲ្យដឹងថាជាករណីអត្តឃាតដោយខ្លួនឯង និងបានប្រគល់សពឲ្យទៅឈ្មោះ សោម វឿន ភេទប្រុស អាយុ៦៦ឆ្នាំ ដែលត្រូវជាសមាជិកភូមិស្វាយវែង យកទៅតម្កល់នៅវត្តកំរៀង ដើម្បីស្វែងរកសាច់ញាតិបន្តទៀត៕
មតិយោបល់