ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យបុរស ២នាក់ រងរបួសធ្ងន់ នៅស្រុកអង្គរបុរី

តាកែវ: នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៨និង១០នាទីយប់ លើផ្លូវខេត្ត1TK1 ចន្លោះគីឡូម៉ែត្រលេខ២១-២២ ស្ថិតក្នុងភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូនិង ម៉ូតូ មានទិសដៅផ្ទុយគ្នា ពីជើងទៅត្បូង។

ម៉ូតូម៉ាក ហុងដា គុបមូល ពណ៌សំបកឪឡឹក គ្មានផ្លាកលេខ មានទិសដៅពីត្បូងទៅជើងបើកបរដោយឈ្មោះ គង់ ជ័រ ភេទប្រុស អាយុ ៥១ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ មិនពាក់មួកសុវត្ថិភាព (របួសម្រាមដៃខាងឆ្វេង) ត្រូវបានសាច់ញ្ញាត្តិបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកអង្គរបូរី។ បានប៉ះដៃជាមួយម៉ូតូម៉ាក ហុងដា ឌ្រីម C125 ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1DG-4106 មានទិសដៅពីជើងទៅត្បូង បើកបរដោយឈ្មោះ វ៉ាន់ តុងទ្រី ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរីខេត្តតាកែវ។ មិនពាក់មួកសុវត្ថិភាព( របួសត្រង់ក្បាល) ត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យខេត្តតាកែវ។

មូលហេតុ៖ បើកបរមិនប្រកាន់ស្តាំ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក
កម្លាំងជំនាញកំពុងក៏សាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់