កំពង់ចាមៈ យោងតាមអគ្គិសនីកំពង់ចាម បានឲ្យដឹងថា អគ្គិសនីកំពង់ចាម នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ភ្លើងមួយចំនួន ។
ជាក់ស្តែងនៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ចាប់ពីវេលាម៉ោង៨ព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់ នឹងមានការផ្អាកចរន្តអគ្គិសនី នៅប៉ុស្តិ៍ P57 ស្ថិតនៅភូមិកំពង់រលីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម និងប៉ុស្តិ៍ P66 ភូមិខ្យា ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
គោលបំណងដើម្បីឲ្យក្រុមហ៊ុនសាងសង់បណ្តាញតង់ស្យុងខ្ពស់ ២៣០ KV អូសខ្សែកាត់ពីលើគន្លងតង់ស្យុងមធ្យម ២២ KV របស់អគ្គិសនីកំពង់ចាម។ ហើយអគ្គិសនីកំពង់ចាម នឹងភ្ជាប់ចរន្តអគ្គិសនីជូនប្រើប្រាស់វិញ ទៅតាមការជាក់ស្តែង ពេលការងារបញ្ចប់៕
មតិយោបល់