ព័ត៌មានជាតិ

អ្នកជិះកង់ឆ្លងថ្នល់ មិនប្រយ័ត្នត្រូវម៉ូតូបុករបួសធ្ងន់នៅខេត្តកំពង់ធំ

កំពង់ធំៈ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៥និង១០នាទី លើផ្លូវលំក្រាលកៅ ភូមិកំពង់ពោន ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរម៉ូតូបុកអ្នកជិះកង់ឆ្លងផ្លូវ បណ្ដាលអោយ របួសធ្ងន់០១នាក់(ប្រុស)
របួសស្រាល០៣នាក់(ស្រី០១នាក់) ខូចខាត កង់០១គ្រឿង ម៉ូតូម៉ាកហុងដាគុប(បើកបរទឹសដៅពីជើងទៅត្បូង)ដោយឈ្មោះ សឿង.ហេងអួយ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិបាក់ស្នាក្រោម ឃុំបាក់ស្នាក្រោម ស្រុកបារាយណ៍ ខេត្តកំពង់ធំ (របួសធ្ងន់)(មុខរបរសិស្ស)(មិនពាក់មួកសុវត្តិភាព) ។អ្នករួមដំណើរទាំង២នាក់មិនស្គាល់អត្តសញ្ញាណកំពុងស្រាវជ្រាវ បានយកម៉ូតូជិះគេចខ្លួនបាត់។
ចំណែកអ្នកជិះកង់ជាមនុស្សវិកលចរិក ភេទស្រី អាយុប្រហែល២៥ឆ្នាំ (ជិះកង់ឆ្លងថ្នល់ពីលិចទៅកើត) មិនស្គាល់ឈ្មោះ និងអាសយដ្ឋាន (របួសស្រាល)។
ក្រោយកើតហេតុវត្ថុតាងកង់យករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលបាក់ស្នា។
មូលហេតុបឋមបង្កឡើងដោយអ្នកជិះកង់ជាមនុស្សវិកលចរិកជិះឆ្លងផ្លូវខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន៕

 

មតិយោបល់