ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋស្វាគមន៍ឡើងទ្រោមខ្លួនខណៈជនសង្ស័យខាងលើកំពុងធ្វើសកម្មភាពលួចម៉ូតូគេហើយជិះចេញត្រូវម្ចាស់ឃើញទាន់។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោងង១២ថ្ងៃត្រង់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះទិន ផីអាយុ៦១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដមានស្រុកកំណើតនៅខេត្តស្វាយរៀង។
បុរសជាម្ចាស់ម៉ូតូមានឈ្មោះ ភាន វាសនា អាយុ២៥ឆ្នាំ មុខរបរមន្ត្រីយោធា ស្នាក់នៅភូមិកើតហេតុខាងលើមានស្រុកកំណើតនៅភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ចំណែកម៉ូតូដែលជនសង្ស័យជិះចេញទៅមិនបានសម្រេចនោះ ម៉ាក ហុនដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ពណ៌ខ្នៅ ពាក់ស្លាកលេខភ្នំពេញ1FT 9293។
ប្រភពពត៌មានពីបងប្រុសរបស់ជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះនៅក្នុងបន្ទប់របស់គាត់ ហើយបានទុកម៉ូតូនៅមុខផ្ទះរបស់គាត់ដែលជាបងប្រុសដោយចាក់សោកត្រឹមត្រូវ។ ក្រោយមកបានឮសំលេងបញ្ឆេះម៉ូតូខណៈនោះក៏ប្រទះឃើញជនសង្ស័យកំពុងបញ្ឆេះម៉ូតូជិះចេញបាន៣០ទៅ៤០ម៉ែត្រ ខណៈដល់ផ្លូវបត់ម៉ូតូរាងយឺតក៏ចាប់ម៉ូតូបណ្តាលឲ្យដួលហើយត្រូវប្រជាពលរដ្ឋនៅក្បែរបានស្វាគមន៍ឡើងទ្រោមខ្លួនតែម្តង។
ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់