ព័ត៌មានជាតិ

អាណោចអធ័មណាស់! ម្ដាយស្លាប់ ទាំងសពខ្ទេចមើលមិនយល់ ឯឪពុកដាច់ជើងទាំងពីរ បន្សល់ទុកកូន ៣នាក់ កំព្រា ….

កំពង់ចាម: កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១ រសៀល ស្ថិតនៅស្រុកបាធាយ ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យប្តីប្រពន្ធ ២នាក់ ស្លាប់ និងរបួសធ្ងន់។

ជនរងគ្រោះប្រពន្ធឈ្មោះ អ៊ៀរ ហៀង ភេទស្រី អាយុ ៤២ឆ្នាំ (ស្លាប់) ឯប្តីឈ្មោះ ឈាន ឆាំ ភេទប្រុស អាយុ៤២ឆ្នាំ របួសធ្ងន់ ដាច់ជើងទាំងពីរ មានកូន៣នាក់ ក្នុងបន្ទុកគ្រួសារ។ ពួកគាត់ រស់នៅភូមិអណ្តូងច្រោះ ឃុំជ្រនាង ស្រុកបាធាយ ខេត្តកំពង់ចាម។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ បានដឹកគ្នាតាមរ៉ឺម៉កម៉ូតូ លក់បបរ និងកាហ្វេតាមផ្លូវ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តដឹកជ័រកៅស៊ូ ១គ្រឿង បានបុកពីក្រោយពេញទំហឹង រួចកិនជនរងគ្រោះទាំងពីរនាក់ បណ្តាលឲ្យប្រពន្ធស្លាប់ភ្លាមៗ សពបែកសាច់ខ្ទេចនៅនឹងកន្លែង ឯប្តីវោញ របួសធ្ងន់ដាច់ជើងទាំង២ បច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់