ភ្នំពេញៈ នៅវេលាម៉ោង ៦និង៣០នាទីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចសួនច្បារ ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវព្រះមុនីរ៉េត២១៧ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មានករណីភ្ញាក់ផ្អើល ឃើញពស់ថ្លាន់មួយក្បាលមានទម្ងន់ជាង១០kg ត្រូវបានចាប់យកមកសង្កាត់ ដើម្បីប្រគល់ឲ្យក្រុមអន្តរាគមន៍ បង្ក្រាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ ដែលសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (wildlife Alliances) ដើម្បីយកទៅថែបំប៉ន អភិរក្ស ឬដោះលែងនៅតំបន់ព្រៃ ធម្មជាតិដែលមានសុវត្ថិភាព និងស្របទៅតាមលក្ខណៈជីវសាស្ត្រ នៃប្រភេទសត្វនិមួយៗ៕
មតិយោបល់