ព័ត៌មានជាតិ

រថយន្តដឹកកុងតឺនឺរក្រុមហ៊ុន ផែស្ងួត សុកន បុករថយន្តកូរ៉េ បណ្ដាលឲ្យរបួសធ្ងន់មនុស្សម្នាក់

ព្រះស្រីហនុ: កាលពីវេលាម៉ោង ២១និង០០នាទីយប់នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខក្រុមហ៊ុន អ៊ុយ ញ៉ុង មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ ស្ថិតក្នុងភូមិ២ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។

សមត្ថកិច្ច បានឲ្យដឹងថា រថយន្តកូរ៉េ០១គ្រឿងម៉ាក HYUNDAI ពណ៌ ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ2V-9670 អ្នកបើកបរឈ្មោះ ជា ស៊ុន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។ លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេង ត្រូវរថយន្តដឹកកុងតឺនឺរ០១គ្រឿងទៀត បុកម៉ាក HYUNDAI ពណ៌ ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ3A-9714 (ជាកម្មសិទ្ធរបស់ក្រុមហ៊ុន ផែស្ងួត សុកន ) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រថយន្តទាំងពីរមាន ទិសដៅ បញ្ច្រាសគ្នា បណ្តាលឲ្យរងរបួសធ្ងន់មនុស្ស ម្នាក់ ឈ្មោះ ជា ស៊ុន អ្នកបើកបររថយន្តកូរ៉េ ភ្លាមៗនោះ ក៏បានដឹកបញ្ជូនទៅសង្រ្គោះនៅគ្លីនិកមិត្តភាពឃ្លាំងលើផងដែរ ។ ចំណែកអ្នកបើកបររថយន្តកុងតឺន័រ បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ។

ក្រោយកើតហេតុ វត្ថុតាង រថយន្ត០២គ្រឿង ត្រូវសមត្ថកិច្ចជំនាញ យកទៅរក្សារទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់