ព័ត៌មានជាតិ

សូមជៀសឲ្យឆ្ងាយពីគ្រឿងញៀន! យុវជនម្នាក់សង្ស័យប្រើសារធាតុញៀន ជ្រុលទើប…

ភ្នំពេញ: បុរសម្នាក់សង្ស័យប្រើប្រាស់នូវសារធាតុញៀនហួសកម្រិត រហូតបង្កអុកឡុកដល់ក្រុមគ្រួសារ ដោយទ្រាំលែងបាន ទើបប្តឹងប៉ូលិសចាប់ឃាត់ខ្លួនតែម្តង កាលពីវេលាម៉ោង១និង៣៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនបង្កខាងលើឈ្មោះ សំ អាតបញ្ញា អាយុ២៩ឆ្នាំ មុខរបរកម្មករ ស្នាក់កន្លែងកើតហេតុ។

តាមសម្តីសាច់ញាតិ បានរៀបរាប់ថា ប្អូនប្រុសរបស់គាត់ ទោះជាមានការអប់រំក្នុងរង្វង់គ្រួសារក៏ដោយ ជនបង្កនៅតែភ្លើតភ្លើន តាមមិត្តភក្តិរហូតធ្លាក់ខ្លួន ប្រឡូកក្នុងល្បែងគ្រឿងញៀន។

ជាលទ្ធផលហុចឲ្យខ្លួនវិញ គឺក្តីបាត់បង់កិត្តិយសការងារ សង្គមស្អប់ខ្ពើម ប្រឈមផ្លូវច្បាប់ដល់ខ្លួន ហើយកន្លងមកក្រុមគ្រួសារ ធ្លាប់ប្តឹងសមត្ថកិច្ចឲ្យចាប់ឃាត់ខ្លួនម្តងហើយ តែប្អូនគាត់ហាក់ដឹងខ្លួនបានគេចខ្លួនចេញពីផ្ទះអស់ជាច្រើនខែ លុះវេលាខាងលើ ស្រាប់តែលេចមុខមកម្តងទៀត មកអុកឡុកក្នុងក្រុមគ្រួសារ ដោយទ្រាំលែងបានសាច់ញាតិ ប្តឹងប៉ូលិសចាប់ឃាត់ខ្លួនតែម្តង។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា បុរសខាងលើ ក្រោយយកមកសាកសួរ បានធ្វើតេស្តទឹកនោមឃើញមានផ្ទុកសារធាតុញៀន ក៏ឃាត់ខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្ត៕

មតិយោបល់