បាត់ដំបងៈ កាលពីវេលាម៉ោង១0និង៣0នាទី ថ្ងៃទី១២ ខែមីនា ឆ្នាំ ២0២0 សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ជាប់ពាក់ព័ន្ធនឹងករណីប៉ុនប៉ងគាស់ទ្វារផ្ទះ ចូលលួចទ្រព្យសម្បត្តិពលរដ្ឋនៅមុខសាលាក្រុងបាត់ដំបង ក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ជនសង្ស័យទី១-ឈ្មោះ ផុន វ៉ាន់និត ភេទប្រុស អាយុ ២៨ឆ្នាំ និងទី២-ឈ្មោះ ជុំ សុខឃឿន ភេទប្រុស អាយុ១៩ឆ្នាំ ។ អ្នកទាំង២នាក់ មានទីលំនៅភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតរួមមាន៖
-ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ចំនួន0១ គ្រឿង
-កាំភ្លើងជ័រពណ៌ខ្មៅចំនួន ១ដើម ទូរស័ព្ទដៃចំនួន ២គ្រឿង -កាបូបលុយពណ៌ខ្មៅចំនួន១
-កាំបិតផ្លែឡាម ពណ៌ក្រហម ចំនួន១ដើម និងមួកសុវត្ថិភាពចំនួន២ ។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង សមត្ថកិច្ច កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
មតិយោបល់