ព័ត៌មានជាតិ

បុរសម្នាក់ផឹកចំស្រាដុតៗ ផ្ទះខ្លួន និងឆេះដល់ផ្ទះអ្នកក្បែរខាងអស់មួយចំហៀង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ឆ្នាំងៈ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១២និង១០នាទីរសៀល មានករណីអគ្គិភ័យដោយដុតឆេះផ្ទះ ស្ថិតត្រង់ចំណុចកោះដីដុះ ត្រើយខាងកើតទន្លេ ភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ស្រុកផ្សារឆ្នាំង ខេត្តកំពង់ឆ្នាំង។

ជនបង្កឈ្មោះ ជៀម ចាន់ធឿន ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ។

មូលហេតុ៖ ស្រវឹងស្រាដុតផ្ទះខ្លួនឯង បណ្ដាលឲ្យឆេះអស់ទាំងស្រុង និងឆេះផ្ទះអ្នកក្បែរខាងមួយចំហៀង។

ក្រោយពីកើតហេតុសមត្ថកិច្ច បានឃាត់ខ្លួនជនបង្ក ទៅអធិការដ្ឋានក្រុង ដើម្បីសួរនាំ និងចាត់ការបន្តតាមច្បាប់៕

មតិយោបល់