ព័ត៌មានជាតិ

លោក សុខ សំណាង ស្នងការខេត្តតាកែវ ជួយមើលមន្ត្រីក្រោមឱវាទ ឲ្យចេះធ្វើជាអ្នកនាំពាក្យដល់សារព័ត៌មានផង ជាពិសេសក្នុងស្រុកបាទី

តាកែវ: (ព័ត៌មានបឋម) នៅវេលាម៉ោងជាង ៣ រសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូ បណ្ដាលឲ្យមានមនុស្សស្លាប់ម្នាក់។

ពាក់ព័ន្ធនឹងដំណឹងនេះ ភ្នាក់ងារសារព័ត៌មាន Post News បានទាក់ទងទៅលោកអធិការស្រុកបាទី និងលោកអធិការរងទទួលផ្នែកចរាចរណ៍ ដើម្បីចង់បានព័ត៌មានលម្អិត ប៉ុន្តែលោកមិនលើកទូរស័ព្ទនោះទេ ជាក់ស្ដែងកន្លងមកឲ្យតែអ្នកកាសែត ចង់សុំការបំភ្លឺ ឬធ្វើកិច្ចសម្ភាស ជាមួយអធិការដ្ឋានស្រុកបាទីម្ដងៗ ទាក់ទងទៅលោកពិបាកណាស់ ដូចជាទៅសុំភ្លើងយក្សអ៊ីចឹង ទំនងជាចង់បិទបាំងព័ត៌មាន ឬមួយប្រហែលជាពួកគាត់ទាំងពីរនាក់ មិនសូវចូលចិត្តអ្នកសារព័ត៌មានហើយមើលទៅ បានជាមិនយកចិត្តទុកដាក់ទាល់តែសោះ។

ភ្នាក់ងារយើង សូមសំណូមពរទៅលោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ មេត្តាជួយណែនាំមន្ត្រីក្រោមឱវាទរបស់លោក ឲ្យចេះធ្វើជាអ្នកនាំពាក្យដល់អ្នកកាសែតផង គ្រាន់តែរឿងគ្រោះថ្នាក់ចរាចរណ៍សោះ ធ្វើមើលតែជារឿងស៊ើបអង្កេត មិនអាចប្រាប់បាន ហើយដល់ពេល អ្នកកាសែតសរសេរខុស តាំងប្រតិកម្មមកថា គ្មានវិជ្ជាជីវ:ក្រមសីលធម៌៕

មតិយោបល់