ព័ត៌មានជាតិ

សមត្ថកិច្ចបង្រ្កាបជនសង្ស័យ ៤នាក់ ក្នុងករណីចូលលួច និងគាស់ផ្ទះ យកទ្រព្យសម្បត្តិរាប់ម៉ឺនដុល្លារ នៅខណ្ឌ៧មករា

ភ្នំពេញៈ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ស្រីម្នាក់ពាក់ព័ន្ធប្រព្រឹត្តិបទល្មើសចំនួន ២ករណី ចាប់យកវត្ថុតាងធ្វើសកម្មភាព និងភស្តុតាងទ្រព្យសម្បត្តិរបស់ជនរងគ្រោះ បញ្ជូនមកការិយាល័យ ដើម្បីចាត់ការតាមនីតិវិធីមាន៖

ករណីទី១ អំពើលួចមានស្ថានទម្ងន់ទោសដោយសារគាស់ទម្លុះទម្លាយ (គាស់ទ្វារបង្អូចផ្ទះចូលលួចទ្រព្យសម្បត្តិ) ប្រព្រឹត្តនៅចំណុចក្នុងហាងនំអប្សារាផ្ទះលេខ១៤៦-១៤៨អឺ០អឺ១អឺ២ ផ្លូវលេខ១៨២ ភូមិ៦ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១២និង ៤៥ នាទី ។

ជនរងគ្រោះឈ្មោះ ឈឺ សៀមហ៊ាង ភេទស្រី អាយុ ៧០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរលក់នំ ស្នាក់នៅផ្ទះលេខ១៤៦-១៤៨អឺ០អឺ១អឺ២ ផ្លូវលេខ១៨២ ភូមិ៦ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សម្ភារៈបាត់បង់
-ចិញ្ចៀនពេជ្រ មួយវង់ តម្លៃ ៦,០០០ដុល្លារអាមេរិក
-នាឡិកាពេជ្រមួយគ្រឿង តម្លៃ ១០,០០០ដុល្លារអាមេរិក
-ខ្សែដៃពេជ្រមួយខ្សែ តម្លៃ ៧,០០០ដុល្លារអាមេរិក
-ប្រាក់ខ្មែរ ចំនួន ៩៥លានរៀល
-ប្រាក់ដុល្លារ ចំនួន ៨០០ដុល្លារអាមេរិក។

ករណីទី២ អំពើលួច(ចូលក្នុងផ្ទះលួចទ្រព្យសម្បត្តិ) ប្រព្រឹត្តនៅចំណុចក្នុងផ្ទះលេខ៤៤ ផ្លូវលេខ១៩០ ភូមិ៦ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ០១និង ២០នាទី

ជនរងគ្រោះឈ្មោះ គីម ធី ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ៥៧អឺ៣ ផ្លូវលេខ១៨ ភូមិ៤ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សម្ភារៈបាត់បង់
-នាឡិកាចំនួន ០១គ្រឿង
-ទូរសព្ទ័ដៃម៉ាកអាយហ្វូន ពណ៌ស គ្មានស៊ីម ចំនួន ០១
-ទូរសព្ទ័ដៃម៉ាកសាំសុង ពណ៌ខ្មៅ គ្មានស៊ីមចំនួន ១
-ប្រាក់យ័នចិន ចំនួន ១៤,០០០យ័ន
-ឯកសារមួយចំនួនក្នុងកាបូបពណ៌ ខ្មៅ។

ជនសង្ស័យ៖
១-ឈ្មោះ ផុន រ៉ាន ហៅ ស្ទាំង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ឃាត់ខ្លួនថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ២២និង៤០នាទី នៅចំណុចសួនច្បារមុខវត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
២-ឈ្មោះ ខៀវ មល្លិរត្ន័ ហៅ ប្រុស ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ឃាត់ខ្លួនថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២០ ម៉ោងប្រហែល ១៨និង៣០នាទី នៅម្តុំមីហិល ម្តុំផ្សារសូរិយា សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
៣-ឈ្មោះ កង ស្រីមាស ហៅ លីន ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់កាហ្វេ មានទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ឃាត់ខ្លួនថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ១និង០០នាទី នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
៤-ឈ្មោះ ថៃ វ៉េង ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិ ខ្មែ មុខរបរ បើកផ្ទះសំណាក់ ស្នាក់នៅផ្ទះលេខ៧៤ ផ្លូវលេខ១៧២ ភូមិ១០ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ឃាត់ខ្លួនថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១និង១០នាទី នៅចំណុចផ្ទះលេខ៧៤ ផ្លូវលេខ១៧២ ភូមិ១០ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

វត្ថុតាង និងភស្តុតាងចាប់យក៖
-ម៉ូតូម៉ាក ហុងដាប៊ីត ពណ៌សលាយខៀវ ស៊េរីឆ្នាំ២០២០ លេខតួ ៩០៣០៤៧៣ លេខម៉ាស៊ីន ៩០៣០៨៤៤ ពាក់ស្លាកលេខ កំពង់ចាម 1X-1628
-ម៉ូតូម៉ាកហុងដាហ្សូមមើអ៊ីច ពណ៌ត្រួយចេក ស៊េរីឆ្នាំ២០១៧ លេខតួ ៥១៥៨៨៧៦ លេខម៉ាស៊ីន ៥៨៨៧៦ ពាក់ស្លាកលេខ ភ្នំពេញ 1GM-5406
-ម៉ូតូម៉ាកហុងដា ហ្សូមម័រអ៊ីច ពណ៌ទឹកប៊ិចលាយទឹកក្រូច ស៊េរីឆ្នាំ ២០១៧ លេខតួ ៥១០៥០៨៨ លេខម៉ាស៊ីន ០១០៥០៨៨ ពាក់ស្លាកលេខ ភ្នំពេញ 1GB -5033
-ចិញ្ចៀនធ្វើពីលោហធាតុពណ៌លឿងស្លេក មានដាំត្បូងពណ៌ស ចំនួន០១គ្រាប់
-ចិញ្ចៀនធ្វើពីលោហធាតុពណ៌ស ដាំត្បូងពណ៌សព័ទ្ធជុំវិញត្បូងពណ៌លឿងធំចំកណ្តាលចំនួនមួយគ្រាប់
-នាឡិកាដៃចំនួន ៥គ្រឿង(តូច) ខ្សែដែក ចំនួន ៤គ្រឿង ខ្សែជ័រ ចំនួន ១គ្រឿង ។
-នាឡិកាដៃធ្វើពីលោហធាតុពណ៌លឿងស្លេក មានដាំត្បូងពណ៌ស មួយគ្រឿង
-ខ្សែកធ្វើពីលោហធាតុចំនួន ២ខ្សែមួយខ្សែតូចប្រវែង ៤៨សង់ទីម៉ែត្រ មួយខ្សែធំប្រវែង ៦២សង់ទីម៉ែត្រ
-ប្រាក់ដុល្លារចំនួន ១,០០០ដុល្លារអាមេរិក
-ប្រាក់រៀលចំនួន ០៨លានរៀល
-ពិល ពណ៌ខ្មៅ ចំនួន ០១
-អត្តសញ្ញាណប័ណ្ណឈ្មោះ ប្រាក់ សុគា ចំនួន ០១សន្លឹក
-ប័ណ្ណសម្គាល់យានយន្តឈ្មោះប្រាក់ សុគា ចំនួន ០១សន្លឹក
-ប័ណ្ណសម្គាល់យានយន្តចំនួន ០២សន្លឹក ពាក់ស្លាកលេខ 1DK-0238 ចំនួន ១សន្លឹក ម្ចាស់កម្មសិទ្ធិរបស់ឈ្មោះ រស់ ពៅ ពាក់ស្លាកលេខ ភ្នំពេញ 1GM-5406 ម្ចាស់កម្មសិទ្ធិឈ្មោះ ឈួ គឹម លៀន
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឈ្មោះ ផុន រ៉ាន
-ទួណឺវីស ចំនួន ០១
-ខ្សែកាប ពណ៌ខ្មៅ ប្រវែងជាង១០ ម៉ែត្រ
-ទួណឺវីស ដងខ្មៅលាយលឿងចំនួន ០១ និង
-ជ័របន្ទះរនាប ចំនួន មួយដើមប្រវែង ២,៣០ ម៉ែត្រ

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

មតិយោបល់